សហជីព ដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួន​នៅ​កម្ពុជា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​ដែល​​ត្រូវ​ទាហានថៃចាប់រំលោភ

2025/11/21 05:54:59 pm        292

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកា​សរុបចំនួនជាង ៧ម៉ឺននាក់ បានដាក់​ញត្តិ​ទៅ​កាន់​បណ្ដា​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​កង​ទ័ព​ឈុត​ខ្មៅ​ថៃ​ចាប់​រំលោភ​មក​លើ​ពលករ​ស្ត្រី​កម្ពុជា​យ៉ាង​សាហា​វ​ព្រៃផ្សៃជាទីបំផុត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុង​នាម​សហជីព​តំណាង​ឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវ​ព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែល​បាន​វាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។

លោកបានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹង​ដាក់​ទៅ​បណ្ដា​ស្ថាន​ទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា៖ ស្ថានទូតសហរដ្ឋអាម៉េរិក បារំាង រុស្ស៉ី សហភាពអឺរ៉ុប ចិន និងអង្គការមួយចំនួនថែមទៀត ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) អង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិទ​ទួល​ប​ន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​ភាព​អង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងទៀត។

ទាក់ទងទៅនឹងទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ ដែល​រំលោភ​បំពាន​ទៅ​លើ​ស្ត្រីជា​ពលករ​កម្ពុជា​នេះលោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានស្នើទៅ​ដល់​រាជ​រដ្ឋាភិបាល​ប្រទេស​ថៃ ​សូមមានវិធានការស៊ើបអង្កេត និងវែកមុខជនអក្រិតជនទាំងនោះ ដើម្បីផ្តន្ទា​ទោស​តាម​ច្បាប់​។ លោកបន្ថែមទៀតថា ប្រសិនបើរាជរដ្ឋាភិបាលថៃមិនប្រញាប់ប្រញាល់ ស្រាវ​ជ្រាវ​រក​ជន​ល្មើស​មក​ផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ដល់ក្មេងស្រីជាជនរងគ្រោះនោះទេ គឺហាក់បី​ដូច​ជា​ប្រទេស​ថៃ ​ជាប្រទេសគ្មានច្បាប់ទម្លាប់ ហើយក៏ជាប្រទេសការពារឧក្រឹតជនផងដែរ។

សហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន១៧៨ ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ មក​ពី​គ្រប់​វិស័យ។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះដែរ ប្រជាជនកម្ពុជាទាំងមូល ក៏បាន​បង្ហាញ​អារម្មណ៍​ក្តុក​ក្តួល ​និង​ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែលក្រុម​ទាហាន​ឈុត​ខ្មៅ​បាន​ធ្វើ​មកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ​យ៉ង់​ឃ្នង​ក្នុង​រូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកំាំភ្លើង ជំរិតទារប្រាក់ និង​អំពើ​ថោក​ទាប​ជា​ករណី​រំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្រ្តី ១​នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់​ព្រំ​ប្រទល់​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញ​ពី​ប្រទេស​ថៃ​ត្រឡប់​មក​ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ​​ដែល​ច្រក​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm