យោងតាមការផ្សាយតាមទូរទស្សន៍បានឲ្យដឹងថា រដ្ឋសភារបស់ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា បានអនុម័តការបន្ថែមរយៈពេល១៥ឆ្នាំនៃក្រុមហ៊ុនប្រេងសហកម្មសិទ្ធរវាងក្រុមហ៊ុនរដ្ឋ PDVSA និងអង្គភាពមួយរបស់ក្រុមហ៊ុន Roszarubezhneft របស់រុស្ស៊ី ដែលដំណើរការវាលអណ្តូងប្រេងចំនួនពីរកន្លែងនៅក្នុងតំបន់ភាគខាងលិចប្រទេសអាមេរិកខាងត្បូង។

សភាបាននិយាយមុនពេលអនុម័តការបន្ថែមពេលថា ភាពជាដៃគូអាចបន្តប្រតិបត្តិការវាលអណ្តូងប្រេង Boqueron និង Perija រហូតដល់ឆ្នាំ២០៤១។ ការវិនិយោគសរុបត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៦១៦ លានដុល្លារ។
ក្រុមហ៊ុន Roszarubezhneft ដែលជាកម្មសិទ្ធិរបស់អង្គភាពមួយនៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ត្រូវបានចុះបញ្ជីនៅឆ្នាំ២០២០ ហើយភ្លាមៗក្រោយមកក៏បានធ្វើលទ្ធកម្មក្រុមហ៊ុនវ៉េណេស៊ុយអេឡាចូលទៅក្នុងក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Rosneft ខណៈទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើអង្គភាពទាំងពីររបស់ក្រុមហ៊ុន Rosneft សម្រាប់ការជួញដូរប្រេងរបស់វ៉េណេស៊ុយអេឡា។

ក្រុមហ៊ុន PDVSA របស់ប្រទេសវ៉េណេស៊ុយអេឡា ក៏នៅតែស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកំណត់ការវិនិយោគពីបរទេស និងឆន្ទះរបស់ដៃគូនានាក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។