អ៊ីរ៉ង់ រុស្ស៊ី បេឡារុស ចិន គុយបា នីការ៉ាហ្គ័រ វ៉េណេស៊ុយអេឡា និងហ្ស៊ីមបាបវ៉េ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងរួមមួយ បន្ទាប់ពីការអនុម័តសេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ដោយក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA កាលពីថ្ងៃព្រហស្បតិ៍២០វិច្ឆិកា សប្ដាហ៍នេះ ។

នៅថ្ងៃព្រហស្បតិ៍ ទី២០ វិច្ឆិកា សប្ដាហ៍នេះ សេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ដែលព្រាងឡើងដោយប្រទេសអឺរ៉ុបទាំងបីគឺអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាមេរិក ក្រោមសម្ពាធពីរបបអ៊ីស្រាអែល ត្រូវបានអនុម័តនៅឯក្រុមប្រឹក្សាភិបាល។

សេចក្តីសម្រេចគ្មានចំណងផ្លូវច្បាប់ និងនយោបាយនេះ ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៩ អនុប្បវាទ ១២ និងប្រឆាំង ៣ បានចោទប្រកាន់អ៊ីរ៉ង់ថាមិនបានគោរពតាមកាតព្វកិច្ចការពាររបស់ខ្លួន ដោយមិនបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាមួយ IAEA នោះទេ។ សេចក្តីសម្រេចនេះមិនបាននិយាយអ្វីទាំងអស់អំពីការវាយប្រហាររបស់អាមេរិក និងរបបជ្វីហ្វ ប្រឆាំងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ក្នុងខែមិថុនា។

សេចក្តីថ្លែងការណ៍រួមរបស់អ៊ីរ៉ង់ និងប្រទេសចំនួន៧រផ្សេងទៀត បានចាត់ទុកសកម្មភាពនយោបាយនេះថា ផ្ទុយពីការពិត ហើយបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារនេះ និងប្រមុខរបស់ខ្លួន បានបដិសេធមិនថ្កោលទោសការវាយប្រហារខុសច្បាប់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ឡើយ ហើយរោងចក្រទាំងនោះតែងតែក្លាយជាគោលដៅនៃការត្រួតពិនិត្យជាបន្តបន្ទាប់ដោយក្រុមអធិការកិច្ច IAEA ។
សេចក្តីសម្រេចនេះបានជំរុញឱ្យអ៊ីរ៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងរហ័ស ដើម្បីផ្តល់ឱ្យក្រុមអធិការកិច្ច IAEA នូវព័ត៌មានច្បាស់លាស់ អំពីស្តុកអ៊ុយរ៉ានីញ៉ូម និងផ្តល់សិទ្ធិចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ ។
អ៊ីរ៉ង់បានព្រមានប្រឆាំងនឹងការបន្តសកម្មភាពខុសច្បាប់របស់រដ្ឋលោកខាងលិចនៅ IAEA។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងមិនចូលរួមជាមួយIAEAពីកន្លែងផលិតនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានទម្លាក់គ្រាប់បែកនោះទេ៕