ទំនិញក្នុងស្រុកបន្តវាយលុកលើទីផ្សារ ខណៈអាជីវករបង្កើនការលក់ ហើយ​ពលរដ្ឋ​បង្កើន​ការ​ប្រើប្រាស់​

2025/11/21 08:04:32 pm        287

ទំនិញ និងផលិតផលខ្មែរក្នុងស្រុកបន្តវាយលុកកាន់តែខ្លាំងលើទីផ្សារ ខណៈ​បណ្តា​អាជីវករ​បង្កើន​ការ​លក់​ ហើយប្រជាពលរដ្ឋក៏នៅតែបន្តបង្កើនការប្រើប្រាស់។

លោកថៃ ធួន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែលអាចមានសមត្ថភាពផលិតទំនិញក្នុងស្រុក សម្រាប់ប្រើប្រាស់បានដោយខ្លួនឯង ដោយ​ពុំចាំ​បាច់ពឹងផ្អែកទាំងស្រុងលើប្រទេសណាមួយនោះទេ។ ជាក់ស្តែង បងប្អូន​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​កំពុងតែសប្បាយរីករាយ ក្នុងការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ដើម្បី​ជា​ផ្នែក​មួយ ​នៃការជួយដល់សេដ្ឋកិច្ចជាតិ។

បងប្អូនជាអាជីវករលក់ដូរ ក្នុងផ្សារអូរឡាំពិក បានសម្តែងក្តីពេញចិត្ត និងបន្តគាំទ្រថ្នាក់ដឹកនាំ ក៏​ដូច​ជា​រាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមជួយឲ្យផលិតផលក្នុងស្រុក កាន់តែសម្បូរបែប សម្រាប់​ពលរដ្ឋ​ប្រើប្រា​ស់។

ក្រុមអាជីវករបន្ថែមថា ទោះមិនមានផលិតផលមកពីប្រទេសថៃ ក៏កម្ពុជានៅតែមានដង្ហើមដកដែរ ព្រោះ​បច្ចុប្បន្ន​នេះ កម្ពុជាមានរោងចក្រធំៗក្នុងស្រុកជាច្រើន ដែលផលិតដោយកូនខ្មែរ ហើយ​ចែក​ចាយ​លក់​ក្នុង​ស្រុក​ខ្មែរ​ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចសម្រាប់ប្រជាជន និង​សេដ្ឋកិច្ច​សង្គម​ជាតិ​ទាំងមូ​ល។

គួររំលឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុនសែន បានប្រកាន់គោលជំហរខ្ពស់ថា កម្ពុជា​មិន​ថោក​ទៅ​សុំ​អង្វរ​ថៃ​ឲ្យបើ​ក​ច្រក​ព្រំដែនវិញនោះទេ ទោះថៃបិទ១០០ឆ្នាំ ឬជារៀងរហូត ក៏​កម្ពុជា​អាច​មាន​ដង្ហើម​ដក​ដែរ ពិសេសទោះបីមិនមានទំនិញថៃចូល ក៏កម្ពុជាអាចមាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិតប្រើប្រាស់ និងឈានដល់ការនាំចេញទៅបរទេសក៏មានដែរ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm