សហភាពអឺរ៉ុប ជំរុញឲ្យកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីជួយដល់ការបញ្ចប់សង្គ្រាមហ្កាហ្សា

2025/11/21 09:02:38 pm        92

សហភាពអឺរ៉ុប (EU)កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន(PA) ជាផ្នែកមួយនៃផែនការបញ្ចប់សង្គ្រាមហ្កាហ្សា ខណៈដែលទីក្រុងប្រ៊ុចសែល បានរៀបចំគណៈប្រតិភូចំនួន ៦០ ដើម្បីពិភាក្សាអំពីការកសាងឡើងវិញ និងអភិបាលកិច្ច។

ប្លុកដែលមានប្រទេសចំនួន ២៧ ដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប៉ាឡេស្ទីន កំពុងសម្លឹងមើលតួនាទីដ៏លេចធ្លោជាងមុន បន្ទាប់ពីត្រូវបានទុកចោលភាគច្រើននៅខាងក្រៅកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

ស្នងការសហភាពអឺរ៉ុបប្រចាំតំបន់មេឌីទែរ៉ាណេ លោកស្រី Dubravka Suica បាននិយាយថា៖«គោលបំណងរបស់យើង គឺពង្រឹងអភិបាលកិច្ច កសាងសេដ្ឋកិច្ចដែលធន់ជាងមុន ធ្វើឲ្យហិរញ្ញវត្ថុមានស្ថិរភាព កែលម្អសេវាកម្មសម្រាប់ប្រជាជន និងបង្កើតលក្ខខណ្ឌសម្រាប់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនាពេលអនាគត នៅទូទាំងទឹកដីនេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប បានចុះហត្ថលេខាលើការចូលរួមវិភាគទានជាង ៨០ លានអឺរ៉ូ (៩២ លានដុល្លារ) ដែលជាផ្នែកមួយនៃការគាំទ្រកាន់តែទូលំទូលាយដោយប្លុកនេះមានទឹកប្រាក់ប្រហែល ១,៦ ពាន់លានអឺរ៉ូ ក្នុងរយៈពេលបីឆ្នាំ ដែលត្រូវបានប្រកាសរួចហើយនោះ។

លោកស្រី Suica បានបញ្ជាក់ថា៖«ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់យើង ត្រូវបានភ្ជាប់ទៅនឹងរបៀបវារៈកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលជាការពិតណាស់ ពួកគេបានប្តេជ្ញាអនុវត្ត»។

អាជ្ញាធរប៉ាឡេស្ទីនទទូចថា ខ្លួនត្រូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្របសម្រួលការបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm