អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចោទប្រកាន់អង្គការណាតូថា បានចូលរួមក្នុងការរៀបចំការវាយប្រហារតាមអ៊ីនធឺណិត ដែលធ្វើឡើងដោយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

លោកស្រី បានទាញចំណាប់អារម្មណ៍ទៅលើការងាររបស់មជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតរបស់អង្គការណាតូ នៅទីក្រុង Tallinn នៃប្រទេសអេស្តូនី ដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានក្លាយជាកន្លែងសាកល្បងពិតប្រាកដសម្រាប់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ និងវាយលុកនៅក្នុងលំហអ៊ីនធឺណិត និងក្នុងលំហឌីជីថល។ វាមានសារៈសំខាន់ណាស់ដែលអ៊ុយក្រែនបានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គការនេះ នៅទីក្រុង Tallinn ងឆ្នាំ ២០២២។ មន្ត្រីយោធា និងចារកម្ម ក្រុមចោរព័ត៌មានវិទ្យា ដែលបម្រើរដ្ឋាភិបាលអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលពិសេសនៅទីនោះ និងត្រូវបានបណ្តុះបណ្តាលឲ្យធ្វើការជាមួយឧបករណ៍សម្រាប់ធ្វើប្រតិបត្តិការគំរាមកំហែងនៅក្នុងលំហអ៊ីនធឺណិតរបស់រុស្ស៊ី។

លោកស្រី Zakharova បានបញ្ជាក់ថា៖«នេះគឺជាភស្តុតាងបន្ថែមទៀតនៃការចូលរួមយ៉ាងស៊ីជម្រៅ និងដោយផ្ទាល់របស់អង្គការណាតូ នៅក្នុងការវាយប្រហារតាមកុំព្យូទ័រ ដែលធ្វើឡើងដោយរបបទីក្រុងគីវ» ប្រឆាំងនឹងរុស្ស៊ី«ដែលស្ទើរតែមិនទទួលបានជោគជ័យ ហើយជាទូទៅស្ទើរតែមិនអាចធ្វើទៅបានទេ បើគ្មានជំនួយពីក្រុមអ្នកគាំទ្រលោកខាងលិច»៕