ប្រមុខកងទ័ពស៊ូដង់ ត្រៀមសហការជាមួយអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសនេះ

2025/11/21 02:35:55 pm        100

ក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ ដែលដឹកនាំដោយប្រមុខកងទ័ពលោក Abdel Fattah Al-Burhan បាននិយាយថា ខ្លួនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សានេះ បានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ ចំពោះ «កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ពួកគេ ដើម្បីបញ្ឈប់ការបង្ហូរឈាមនៅស៊ូដង់» ហើយបានបង្ហាញពី«ការត្រៀមខ្លួនចូលរួមយ៉ាងសកម្មជាមួយពួកគេ ដើម្បីសម្រេចបាននូវសន្តិភាព ដែលប្រជាជនស៊ូដង់សង្ឃឹមថា នឹងទទួលបាន»។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងអេហ្ស៊ីប ដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ឬ RSF។

នៅក្នុងរដ្ឋធានីបែលហ្ស៊ិក សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអនុប្រធានកងកម្លាំងគាំទ្ររហ័ស (RSF)ជុំវិញ «អំពើឃោរឃៅដ៏ធ្ងន់ធ្ងរ និងកំពុងបន្ត» បន្ទាប់ពីការដណ្តើមបានកាន់កាប់ទីក្រុង El-Fasher។

កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានធ្វើសង្គ្រាមជាមួយកងទ័ពធម្មតា អស់រយៈពេលជាងពីរឆ្នាំ ដណ្តើមយកបានទីក្រុង El-Fasher នៅថ្ងៃទី ២៦ ខែតុលា ដោយបានគ្រប់គ្រងបន្ទាយរឹងមាំចុងក្រោយរបស់កងទ័ព នៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អាមេរិកគំរាមបន្ថយការចែករំលែកព័ត៌មានចារកម្ម និងអាវុធ ដើម្បីដាក់សម្ពាធអ៊ុយក្រែនឲ្យព្រមតាមកិច្ចព្រមព្រៀងសន្តិភាព
2025/11/21 08:24:35 pm        3
វិមានក្រឹមឡាំង៖ ទាហានអ៊ុយក្រែនប្រហែល ៥.០០០នាក់ កំពុងជាប់នៅក្នុងតំបន់ Kharkiv
2025/11/21 08:20:09 pm        1
អ៊ីរ៉ង់ច្រានចោលសេចក្ដីសម្រេចរបស់ទីភ្នាក់ងារបរមាណូ UN ហើយគំរាមចាត់វិធានការតបតបន្ថែម
2025/11/21 08:16:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចអាវុធហត្ថចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ

2025/11/21 09:43:22 pm
​ប្រភព៖ អាមេរិកគំរាមបន្ថយការចែករំលែកព័ត៌មានចារកម្ម និងអាវុធ ដើម្បីដាក់សម្ពាធអ៊ុយក្រែនឲ្យព្រមតាមកិច្ចព្រមព្រៀងសន្តិភាព
2025/11/21 08:24:35 pm
​វិមានក្រឹមឡាំង៖ ទាហានអ៊ុយក្រែនប្រហែល ៥.០០០នាក់ កំពុងជាប់នៅក្នុងតំបន់ Kharkiv
2025/11/21 08:20:09 pm
​អ៊ីរ៉ង់ច្រានចោលសេចក្ដីសម្រេចរបស់ទីភ្នាក់ងារបរមាណូ UN ហើយគំរាមចាត់វិធានការតបតបន្ថែម
2025/11/21 08:16:51 pm
​អ្នកបើកយន្តហោះស្លាប់ ក្រោយយន្តហោះចម្បាំងឥណ្ឌា Tejas ធ្លាក់ អំឡុងហោះសម្ដែងក្នុងកម្មវិធី Dubai Airshow
2025/11/21 07:38:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am