លោក Trump ព្រមានថា អ្នកបក្សប្រជាធិបតេយ្យដែលជំរុញទាហានអាមេរិក មិនឱ្យស្ដាប់បញ្ជា គួរមានទោសស្លាប់

2025/11/21 10:21:49 pm        67

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) បានវាយប្រហារពាក្យសម្ដីខ្លាំងៗលើសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលបានប្រាប់ឱ្យសមាជិកយោធាអាមេរិកបដិសេធរាល់បទបញ្ជាដែលខុសច្បាប់ ដោយហៅអ្នកប្រជាធិបតេយ្យទាំងនោះថាជាជនក្បត់ជាតិ ដែលអាចប្រឈមមុខនឹងទោសប្រហារជីវិត។

លោក Trump បានបង្ហោះបន្តនូវវីដេអូបណ្ដាញសង្គមមួយដែលបង្ហោះកាលថ្ងៃអង្គារ ដោយសមាជិកសភាខាងបក្សប្រជាធិបតេយ្យចំនួន ៦រូបដែលបានបម្រើការក្នុងជួរយោធា ឬស្ថិតក្នុងសហគមន៍ចារកម្មសម្ងាត់។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានសរសេរក្នុងការបង្ហោះបណ្ដាញសង្គម Truth Social ថា "អាកប្បកិរិយាបំបះបំបោរបែបនេះ ត្រូវទទួលទោសប្រហារជីវិត!"។

ក្រោយមក នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវសាកសួរថាតើប្រធានាធិបតីចង់ប្រហារជីវិតសមាជិកសភាមែនទេ — អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឆ្លើយថា "អត់ទេ" ប៉ុន្តែលោកស្រីបានរិះគន់ខ្លាំងៗលើអ្នកប្រជាធិបតេយ្យ ជុំវិញការលើកទឹកចិត្តសមាជិកយោធា ឱ្យប្រឆាំងនឹងបទបញ្ជាបែបនេះ។

គួរឱ្យដឹងថា នៅក្នុងវីដេអូរបស់សមាជិកបក្សប្រជាធិបតេយ្យទាំង ៦រូបនោះ ពួកគេនិយាយចំៗទៅកាន់សមាជិកនៃសហគមន៍យោធា និងចារកម្មសម្ងាត់អាមេរិកថា រដ្ឋបាលលោក Trump កំពុងដាក់ស្ថាប័នទាំងនោះឱ្យប្រឆាំងនឹងប្រជាជនអាមេរិក និងគំរាមកំហែងដល់គោលលទ្ធិនៃរដ្ឋធម្មនុញ្ញអាមេរិក ដោយក្នុងនោះមានការលើកឡើងហាក់ដូចជាជំរុញឱ្យបដិសេធបទបញ្ជា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm