របាយការណ៍របស់ UNICEF៖ កុមារម្នាក់ ក្នុងចំណោម ៥នាក់ ក្នុងប្រទេសក្រីក្រ មិនទទួលបានតម្រូវការមូលដ្ឋាន

2025/11/21 11:09:59 pm        59

បើយោងតាមរបាយការណ៍ថ្មីដ៏ទូលំទូលាយពីអង្គការយូនីសេហ្វ (UNICEF) បានឲ្យដឹងថា កុមារជាង ២០ភាគរយ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រឈមនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវប្រភេទតម្រូវការសំខាន់ៗជាច្រើន រួមមានអាហារូបត្ថម្ភ អនាម័យ លំនៅឋាន និងការអប់រំ។ ការរកឃើញនេះដែលត្រូវបានចេញផ្សាយនៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ បង្ហាញពីផលប៉ះពាល់យ៉ាងទូលំទូលាយ ដោយសារកង្វះខាតនៅក្នុងផ្នែកជាច្រើន ដែលប៉ះពាល់ដល់កុមារនៅតំបន់កំពុងអភិវឌ្ឍន៍ទូទាំងពិភពលោក។

របាយការណ៍នេះកំណត់អនុតំបន់សាហារ៉ាអាហ្រ្វិក និងអាស៊ីខាងត្បូងថា ជាបន្ទុកដ៏ធ្ងន់បំផុតនៃកង្វះខាតតម្រូវការចាំបាច់មូលដ្ឋានរបស់កុមារ ដោយប្រទេសឆាដបង្ហាញស្ថិតិគួរឲ្យបារម្ភជាពិសេស ដែលកុមារ ៦៤ភាគរយប្រឈមមុខនឹងការខ្វះខាតធ្ងន់ធ្ងរចំនួន ២ប្រភេទ ឬច្រើនជាងនេះ។ ការវិភាគដែលយកពីទិន្នន័យគ្របដណ្តប់លើប្រទេសជាង ១៣០ បានរកឃើញថា កុមារ ១១៨លាននាក់ ប្រឈមនឹងការខ្វះខាត ៣ប្រភេទ ឬច្រើនជាងនេះ ក្នុងពេលដំណាលគ្នា ខណៈដែល ១៧លាននាក់ ជួបប្រទះនឹងការខ្វះខាតសំខាន់ៗ ៤ប្រភេទ ឬច្រើនជាងនេះ នៅក្នុងតម្រូវការមូលដ្ឋាននេះ។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានសង្កត់ធ្ងន់ពីផលវិបាកដ៏អាក្រក់នៃកង្វះខាតរ៉ាំរ៉ៃនូវតម្រូវការមូលដ្ឋានរបស់កុមារ ដោយបញ្ជាក់ថា «កុមារដែលធំធាត់ឡើងក្នុងភាពក្រីក្រ និងមិនទទួលបាននូវតម្រូវការសំខាន់ៗគ្រប់គ្រាន់ ដូចជាអាហារូបត្ថម្ភល្អ អនាម័យ និងទីជម្រកសមរម្យជាដើម ធ្វើឲ្យប្រឈមនឹងផលវិបាកដ៏អាក្រក់ ទាំងផ្នែកសុខភាព និងការអភិវឌ្ឍរបស់ពួកគេ»។ លោកស្រីបានជំរុញឲ្យរដ្ឋាភិបាលនានា «ប្តេជ្ញាបញ្ចប់ភាពក្រីក្ររបស់កុមារ ដោយការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព» ដោយបន្ថែមថា «វាមិនត្រូវបន្តមានទៀតទេ»។

បើទោះបីជាកម្រិតនៃកុមារដែលប្រឈមនឹងការខ្វះខាតតម្រូវការមូលដ្ឋានធ្ងន់ធ្ងរ បានធ្លាក់ចុះពី ៥១ភាគរយ ទៅ ៤១ភាគរយ នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០២៣ ក៏ដោយ ក៏របាយការណ៍បានកត់សម្គាល់ថា វឌ្ឍនភាពបានថយចុះដោយសារកត្តាជាច្រើន រួមមានជម្លោះ បញ្ហាអាកាសធាតុ ការប្រែប្រួលប្រជាសាស្រ្ត ការកើនឡើងបំណុលជាតិ និងការកាត់បន្ថយជំនួយបរទេស។ ហើយជាមួយគ្នានេះ អនាម័យនៅតែជាភាពខ្វះខាតបំផុតគ្រប់ទិសទី ដោយកុមារ ៦៥ភាគរយ ក្នុងប្រទេសដែលមានចំណូលទាប មិនមានលទ្ធភាពប្រើប្រាស់បង្គន់អនាម័យសមរម្យឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm