“របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ ២០២៤” នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានប្រកាសផ្សាយជាផ្លូវការនៅវេទិកាកំពូល “រូបភាពសកលសហគ្រាសចិន ឆ្នាំ ២០២៥”។
“របាយការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់ China Huaneng នៅកម្ពុជា ឆ្នាំ ២០២៤” គឺជារបាយការណ៍ពីរភាសាដែល Huanengបានបោះពុម្ពផ្សាយសម្រាប់កម្ពុជាជាបន្តបន្ទាប់រយៈពេល៦ឆ្នាំជាប់ៗគ្នា។
របាយការណ៍នេះផ្គូផ្គងតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ហើយបែងចែកចេញជា៣ជំពូក៖
“មូលដ្ឋានសេសាន៖ គោរពច្បាប់ ការគ្រប់គ្រងហានិភ័យរឹងមាំ”
“អង្គរចងចិត្ត៖ ស្នេហារួមបង្កើតសន្តិភាព ភ្ជាប់ទំនាក់ទំនងសហគមន៍”
“មេគង្គបៃតង៖ ទឹកស្អាត ព្រៃភ្នំ ធនធានធម្មជាតិអភិវឌ្ឍរួម”
របាយការណ៍នេះបង្ហាញយ៉ាងប្រព័ន្ធអំពីការអនុវត្ត និងសមិទ្ធផលដ៏លេចធ្លោរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងវារីអគ្គិសនីធំបំផុតនៅកម្ពុជាក្នុងឆ្នាំ២០២៤ ក្នុងវិស័យអាជីវកម្មប្រកបដោយចីរភាព ការទំនួលខុសត្រូវសង្គម ការអភិរក្សបរិស្ថាន និងវិស័យអេកូឡូស៊ីផ្សេងៗទៀត។
របាយការណ៍នេះក៏បង្ហាញពីបេសកកម្ម និងកាតព្វកិច្ចរបស់ Huaneng ក្នុងការបង្កើតគំរូសហប្រតិបត្តិការថាមពលបៃតង “ខ្សែក្រវាត់ និងផ្លូវ” រវាងកម្ពុជានិងចិន និងការកសាងរូបភាពម៉ាកអន្តរជាតិកំរិតខ្ពស់៕
