ប្រមុខការទូតកម្ពុជា៖ អាស៊ានមានឧបសគ្គច្រើនត្រូវរួមគ្នា ដើម្បីធ្វើឲ្យអាស៊ានរឹងមាំ

2022/02/17 08:04:15 pm        673

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា អាស៊ានមានឧបសគ្គជាច្រើនដែលត្រូវរួមគ្នា ដើម្បីធានាធ្វើឲ្យអាស៊ានកាន់តែរឹមាំ។

ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូសមាជិកអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ជាការសោកស្តាយចំពោះការខកខាន​រៀបចំកិច្ច​ប្រជុំ​កាលពីកន្លងទៅនៅខេត្តសៀមរាប ​ហើយប្តូរមកជាការរៀបចំនាពេលនេះ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថា ក្នុង​ឱកាសអញ្ជើញចូលរួមរបស់​គណៈប្រតិភូច្បាស់​ជាមានការភ្ញាក់ផ្អើល​ចំពោះភាពខុស​ប្លែកក្នុងរាជធានីភ្នំពេញ ​និង​ការរីកចម្រើនជាបន្តបន្ទាប់។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាន​កត់​សម្គាល់ថា អាស៊ានមានឧបសគ្គជាច្រើន​ដែល​ទាមទារឲ្យទាំងអស់គ្នារួមគ្នា ​ដើម្បីធ្វើឲ្យអាស៊ានកាន់តែរឹងមាំ។ ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាន​សង្កត់ធ្ងន់ថា ​អាស៊ានជាគ្រួសារមូយដែលរឹងមាំ​ ហើយតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជា​ពិសេសអ្នកដែលស្ថិតក្នុងកាលៈទេសៈដ៏លំបាក។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាការពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំ​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរ​ទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលអាស៊ាន​បានថែរក្សា​ និងលើក​កម្ពស់​មជ្ឈភាព​ សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ​ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍​អាស៊ានមួយ ​ដែលកាន់តែធន់រឹងមាំ​ ប្រកប​ដោយថាមពល ហើយពោរពេញ​ដោយ​សន្តិភាព ​និងវិបុលភាព។

បន្ថែមលើសពីនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​នឹង​ជម្រាប​ជូន​ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​នឹង​ត្រូវ​សម្រេច​បាន​ក្នុងអំឡុង​ពេលភាព​ជា​ប្រធានអាស៊ានរបស់កម្ពុជា​ ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង​អស់គ្នា» ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ​ដែលកំពុងកើតឡើង​នៅក្នុងតំបន់ រួមមាន​ ការគ្រប់គ្រងជំងឺ​រាតត្បាត​កូវីដ-១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញ​ប្រកប​ដោយបរិយាប័ន្ន ​ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ ​បញ្ហាជាប្រពៃណី និង​មិនប្រពៃណីដែលមានស្រាប់​ និងការពង្រឹងភាព​ស្អិតរមួត មជ្ឈភាព និងភាពធន់​រឹងមាំ​របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm