រដ្ឋមន្ត្រី៖ រុស្ស៊ី និងអ៊ីរ៉ង់បានពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ បន្ទាប់ពីសង្គ្រាមខែមិថុនា ជាមួយអ៊ីស្រាអែល

2025/11/22 01:05:13 am        83

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់សារព័ត៌មាន The Economist ក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីបានផ្តល់ការគាំទ្រយ៉ាងច្រើនដល់អ៊ីរ៉ង់ ក្នុងអំឡុងពេលជម្លោះយោធាជាមួយអ៊ីស្រាអែល ក្នុងខែមិថុនា ហើយកិច្ចសហប្រតិបត្តិការការពារជាតិរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ត្រូវបានជំរុញដោយសង្គ្រាមនោះ។  

លោកបានថ្លែងថា៖«រុស្ស៊ីបានជួយយើងយ៉ាងច្រើន ក្នុងអំឡុងពេលសង្គ្រាម ១២ ថ្ងៃ ហើយបន្ទាប់ពីនោះយើងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការច្រើនជាងមុន ហើយនេះ គឺជាមូលហេតុដែលខ្ញុំកំពុងប្រាប់អ្នកថា យើងកាន់តែត្រៀមខ្លួនខ្លាំងក្លាសម្រាប់ជម្លោះដែលអាចកើតមាន ជាងសង្គ្រាមមុន»។

នៅពេលត្រូវបានស្នើឲ្យពន្យល់ពីអ្វីដែលលោកចង់មានន័យដោយការការត្រៀមខ្លួនខ្លាំងជាងមុន ប្រមុខ ការទូតអ៊ីរ៉ង់រូបនេះ បានឆ្លើយថា៖ «មីស៊ីលរបស់យើងស្ថិតក្នុងទីតាំងល្អជាង ទាំងបរិមាណ និងគុណភាព។ យើងបានរៀនមេរៀនជាច្រើន ក្នុងអំឡុងពេលសង្គ្រាម ១២ ថ្ងៃ។ យើងយល់ពីចំណុចខ្សោយរបស់យើង និងចំណុចខ្លាំងរបស់យើង និងចំណុចខ្សោយរបស់អ៊ីស្រាអែល។ យើងបានធ្វើការលើពួកវាទាំងអស់ ហើយយើងត្រៀមខ្លួនយ៉ាងពេញលេញកាន់តែល្អ ជាងពេលមុន»។

លោកបានលើកឡើងថា៖«នេះគឺមិនមែនមានន័យថា យើងចង់បានសង្គ្រាមនោះទេ។ ដូចដែលអ្នកបានដឹងហើយថា វិធីល្អបំផុត ដើម្បីទប់ស្កាត់សង្គ្រាម គឺចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់រឿងនេះ»។

ថ្លែងអំពីកិច្ចសហប្រតិបត្តិការជាមួយទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី មិនមែនជារឿងថ្មីនោះទេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm