អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា លោកខាងលិចដែលបាន «ជួយគាំទ្រ» លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ឥឡូវនេះត្រូវតែចែករំលែកការទទួលខុសត្រូវចំពោះអំពើពុករលួយនៅអ៊ុយក្រែន។

លោកស្រី បាននិយាយថា៖«ចូរអនុញ្ញាតឲ្យសហគមន៍លោកខាងលិច ប្រទេសទាំងអស់ដែលបានជួយគាំទ្រលោក ហ្សេឡិនស្គី ដែលបានផ្តល់កម្មវិធីគ្រប់ប្រភេទដល់លោក ផ្តល់ឲ្យលោកនូវពានរង្វាន់ ហើយដូចដែលពួកគេចូលចិត្តធ្វើ លើកតម្កើងលោក និងបង្ខំអ្នកដទៃឲ្យគោរពលោក សហការជាមួយលោក ទៅចូលរួមចែករំលែកទទួលខុសត្រូវចំពោះរឿងអាស្រូវពុករលួយជាមួយលោក និងអ្នកសមគំនិតរបស់លោកផង»។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា មនុស្សគ្រប់គ្នា ត្រូវតែពិនិត្យមើលផលវិបាកនៃសកម្មភាពភេរវកម្ម ជាពិសេសដែលភ្ជាប់ជាមួយនឹងយន្តការអំពើពុករលួយអន្តរជាតិដ៏បង្ហូរឈាម និងគួរឲ្យភ័យខ្លាចបែបនេះ»៕
