បាល់ទាត់៖ ខ្សែប្រយុទ្ធន័រវេស Erling Haaland បានធ្វើការហ្វឹកហាត់ជាមួយ Borussia Dortmund នៅថ្ងៃពុធម្សិលមិញមុនការប្រកួត UEFA Europa League ទល់នឹង Rangers យប់នេះ។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានអវត្តមានពីការប្រកួតឱ្យ Dortmund តាំងពីថ្ងៃទី២២ ខែមករា ហើយក៏មានលឺពាក្យថានឹងមិនចូលលេងដែរយប់នេះ។

Erling Haaland មកទល់ពេលនេះរកបាន ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួតឱ្យ Dortmund រដូវកាលនេះ។ គ្រូបង្វឹក Dortmund, Marco Rose បានដាក់បញ្ចូលឈ្មោះកីឡាករសំរាប់រាត្រីនេះដែលរួមមានទាំង Gio Reyna ផងដែរដើម្បីប្រឈមជាមួយ Glasgow Rangers ដែលដឹកនាំដោយលោក Giovanni van Bronckhost។ រំលឹកថា Gio Reyna គឺជាកូនបង្កើតរបស់លោក Claudio Reyna ដែលកាលពីមុនធ្លាប់ជាមិត្តរួមក្រុម និងជាមិត្តភក្តិជិតស្និតជាមួយលោក Giovanni van Bronckhost ក្នុងពេលរួមអាជីពជាកីឡាកររួមគ្នានៅ Rangers៕
អត្ថបទ៖នាង សុភាវុធ