អគ្គនាយកCMAC៖ អាមេរិក និងអាឡឺម៉ង់ បន្តអនុវត្តន៍គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា

2025/11/22 05:17:17 pm        301

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានឲ្យដឹងថា តាមរយៈអង្គការNPA សហរដ្ឋអាមេរិក និងអាឡឺម៉ង់ បានបន្តអនុវត្តន៍​គម្រោង​គាំទ្រ​ការបោះសម្អាតគ្រាប់ បែកចង្កោម គ្រាប់មីន និងគ្រាប់សំណល់សង្រ្គាមនៅកម្ពុជា ហើយមួយវិញ​ទៀតអង្គការNPAប្រកាសថាអាចមានកញ្ចប់ថវិកាថ្មីបន្ថែមទៀត សម្រាប់ការពង្រីកសមត្ថភាព​អង្គភាពCMAC ធ្វើការបោសសម្អាតមីន នៅតាមបណ្តាខេត្តដែលមានបញ្ហាមីនផងដែរ។

តាមរយៈផេកហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បាន ឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានCMAC ភ្នំពេញ ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយ លោកHANS RISSER ប្រធានអង្គការNPA នៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស។

ឯកឧត្តមអគ្គនាយកCMAC បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាផ្តោតជាសំខាន់លើបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងដែលកំពុងអនុវត្តន៍ស្រាប់ដូចជា៖ ១.គម្រោងបោសសម្អាតមីនគាំទ្រដោយរដ្ឋាភិបាលសម្ពន្ធ័អាឡឺម៉ង់ នៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ២. គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាម ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅខេត្តត្បូងឃ្មុំ កំពងចាម ស្វាយរៀង ព្រៃវែងជាដើម និងទី៣. គម្រោងគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីជំនាញសុនខហិតមីន។

បើតាមឯកឧត្តម ហេង រតនា បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចជំនួបនោះឯកឧត្តម ក៏បានពិភាក្សា​និងឯកភាពគ ដោយNPAអាចមានកញ្ចប់ថវិកាថ្មីបន្ថែមសម្រាប់ការពង្រីក​សមត្ថភាព​អង្គភាពCMACក្នុងការអនុវត្តគម្រោងបោសសម្អាតមីននៅបណ្តាខេត្តមានបញ្ហាមីនសំដៅសម្រេចគោលដៅការអនុវត្តសញ្ញាអូតាវ៉ាដល់ឆ្នាំ២០៣០របស់កម្ពុជា «អស់ការគំរាមកំហែង​ដោយសារគ្រាប់មីនប្រឆាំងមនុស្ស"» និងការពង្រីកកិច្ចប្រតិបត្តិការបោសសម្អាត​សំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តដែលបានប្រកាសអស់គ្រាប់មីនប្រឆាំងមនុស្ស។ រួមទាំងការពង្រឹងសមត្ថភាពមណ្ឌលសុនខអង្គភាពCMACជាដើម៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm