សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បើកសន្និបាតលើកទី២៤«រួមគ្នាសង្រ្គោះជីវិតមាតា និងទារក»

2025/11/22 07:18:29 pm        371

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និបាតលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ«រួមគ្នាសង្រ្គោះជីវិតមាត និងទារក» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទលើកនេះគឺ "រួមគ្នាសង្គ្រោះជីវិតមាតានិងទារក" ។ ជារៀងរាល់ឆ្នាំសមាគមបានរៀបចំសន្និបាតនេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅគ្នា ក្នុងជំនាញសម្ភព និងរោគស្ត្រី និងបង្កើនចំណេះដឹងរបស់សមាជិក សមាជិកា ក៏ដូចជាទុនក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និងគុណភាពប្រកបដោយគុណធម៌ និងសុវត្ថិភាព។ ក្រៅពីយើងបង្កើនចំណេះដឹង ចំណេះធ្វើនៅពេលនេះយើងត្រូវមានកាតព្វកិច្ច ធ្វើយ៉ាងដូចម្តេចឲ្យមានសន្ទុះ និងឆន្ទៈខ្លាំងក្លា និងប្រកបដោយសីលធម៌និងតាមវិជ្ជាជីវៈ ដើម្បីប្រជាជននិងអនាគតប្រជាជនយើង។

នាឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា កម្ពុជានៅតែខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។ ដើម្បីកាត់បន្ថយអត្រាមរណៈភាព មាតាបន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោគស្ត្រីវិទ្យាទាំងអស់គ្នានេះហើយ ពីព្រោះ ករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយករណី សម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅឡើយ។ ការខិតខំប្រមូលសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជាឲ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមកបានទៀងទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួម ដោះស្រាយបញ្ហានាពេលអនាគត។

លោកជំទាវសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា សន្និបាតគឺពិតជាព្រឹត្តិការណ៍ ដ៏ពិសេសវិសាលមួយ ក្នុងការលើកកំពស់នូវគុណភាព ចំណេះដឹងជំនាញ អ្នកផ្តល់សេវា សុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលសមាគមកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអណតិ្តទី ៧ ដែលសំដៅលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលបានផ្តល់អទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និង នវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលសមាគមបាន និងកំពុងតែធ្វើពេលនេះ។ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅក្រសួងសុខាភិបាលក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើក កម្ពស់សុខមាលភាព ប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm