ស្នូកឃ័រ៖ កីឡាការិនីថៃ Nutcharut Wongharuthai បានក្លាយជាជើងឯកការប្រកួតកីឡាស្នូកឃ័រជើងឯកពិភពលោក ក្រោយវាយបកយកឈ្នះកីឡាការិនី Wendy Jans នៅវគ្គផ្តាច់ព្រ័ត។ កីឡាការិនីថៃរូបនេះបានចាប់ផ្តើមដោយនាំមុខ ២-១ហ្វ្រេមមុនពេលដែលកីឡាការិនីប៊ែលហ្ស៊ីក Wendy Jans វាយបកមកនាំមុខវិញ ៥-៣ហ្វ្រេម។

តែ Wongharuthai មិនចុះចាញ់ឡើយដោយបានយកឈ្នះ ៣ហ្វ្រេមផ្ទួនៗបូករួមទាំងហ្វ្រេមកាត់សេចក្តីដែលសំរេចដោយគ្រាប់ពណ៌ខ្មៅចុងក្រោយ។ ជ័យជំនះនេះបានធ្វើឱ្យ Nutcharut Wongharuthai ទទួលអាជ្ញាប័ណ្ណប្រកួតកម្មវិធីធំៗ ២ឆ្នាំរាប់ពីរដូវកាលក្រោយទៅ។ សូមបញ្ជាក់ថា Nutcharut Wongharuthai ជាកីឡាការិនីជនជាតិថៃទី១ ដែលឈ្នះជើងឯកពិភពលោកស្នូកឃ័រផ្នែកនារីនេះ ខណៈដែលកីឡការិនីដែលឈ្នះជើងឯកច្រើនបំផុតដល់ទៅ ១២សម័យ Reanne Evans បានចាញ់នៅវគ្គ ៨នាក់ចុងក្រោយក្រោមស្នាដៃកីឡាការិនី Wendy Jans៕
អត្ថបទ៖នាង សុភាវុធ