សាស្រ្តាចារ្យ៖ ការអត្ថាធិប្បាយបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុន បង្កើនការភ័យខ្លាចចំពោះការបាត់បង់ទីផ្សារចិន

2025/11/23 12:26:23 am        292

ការអត្ថាធិប្បាយបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi អំពីតំបន់តៃវ៉ាន់របស់ប្រទេសចិន បានបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនអំពីការបាត់បង់ទីផ្សារចិន។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍សកលចិន (CGTN) លោក Toshiyuki Yamamoto អនុប្រធានវិទ្យាស្ថានសម្ភារៈ និងប្រព័ន្ធសម្រាប់និរន្តរភាព (IMaSS) នៅសាកលវិទ្យាល័យ Nagoya បាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលទំនាក់ទំនងដ៏តានតឹងរវាងជប៉ុន និងចិន នឹងរារាំងវិស័យសេដ្ឋកិច្ចសំខាន់ៗ។

លោក Yamamoto បាននិយាយថា៖«ក្នុងស្ថានភាពនេះ អ្នកទេសចរចិនជាច្រើន កំពុងឈប់មកប្រទេសជប៉ុន ហើយបន្ទាប់មកវាក៏បណ្តាលឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ នៅក្នុងប្រទេសជប៉ុនផងដែរ។ ឧស្សាហកម្មរថយន្ត ដូចដែលអ្នកបានលើកឡើង យើងមានទីផ្សារល្អនៅក្នុងប្រទេសចិន រហូតមកដល់ពេលនេះ។ ប៉ុន្តែយើងខ្លាចបាត់បង់ទីផ្សារដ៏ធំនេះពីភាគីជប៉ុន ប៉ុន្តែប្រទេសចិន ក៏កំពុងនាំចេញសម្ភារៈផងដែរ។ ដូច្នេះយើងពិតជាព្រួយបារម្ភអំពីបញ្ហានេះ។

ការព្រួយបារម្ភនេះ កើតឡើង នៅពេលដែលប្រទេសចិនរិះគន់យ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោកស្រី Takaichi អំពីកោះតៃវ៉ាន់ ដោយក្រសួងពាណិជ្ជកម្មចិន បានព្រមានថា ការលើកឡើងទាំងនេះ កំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន និងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ការលើកឡើងយ៉ាងច្បាស់របស់លោកស្រី Takaichi អំពីការចូលរួមរបស់យោធាជប៉ុន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ក៏បានទាក់ទាញប្រតិកម្មយ៉ាងខ្លាំងពីអន្តរជាតិផងដែរ ដោយអ្នករិះគន់បានចោទប្រកាន់លោកស្រីថា បានធ្វើឲ្យរស់ឡើងវិញនូវវោហាសាស្ត្រយោធានិយម និងបង្កើនភាពតានតឹងក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm