អ្នកជំនាញអាកាសចរណ៍លោក Cyril de Lattre បានប្រាប់សារព័ត៌មាន TASSថា យន្តហោះចម្បាំង Rafaleរបស់បារាំង មិនស័ក្តិសមទាំងស្រុងសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែនទេ ដោយសារតែមានភាពស្មុកស្មាញ និងតម្រូវការអាកាសយានដ្ឋានរបស់វា។

លោកបាននិយាយថា៖«យន្តហោះចម្បាំង Rafale ពិតជាមិនស័ក្តិសមសម្រាប់ប្រតិបត្តិការនៅអ៊ុយក្រែនទេ។ យន្តហោះចម្បាំង មានភាពស្មុកស្មាញពេកមិនអាចប្រតិបត្តិការបានទេ ហើយត្រូវការការថែទាំបច្ចេកទេសយ៉ាងទូលំទូលាយ»។

អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ពីការចំណាយប្រតិបត្តិការខ្ពស់របស់យន្តហោះប្រហែល ២០.០០០ អឺរ៉ូ (១,៨ លានរូប្លិ៍) ក្នុងការហោះហើររយៈពេលមួយម៉ោង។ លើសពីនេះ មិនដូចយន្តហោះចម្បាំង Gripen របស់ស៊ុយអែត ឬយន្តហោះចម្បាំង MiG និង Sukhoi របស់សូវៀតទេ យន្តហោះចម្បាំងបារាំងមិនត្រូវបានកែសម្រួលសម្រាប់ការហោះឡើងពីផ្លូវ ឬផ្លូវរត់ដែលមិនបានត្រៀមទុកជាមុននោះទេ។
លោក de Lattre បានសង្កត់ធ្ងន់ថា៖«នឹងពុំមានប្រយោជន៍អ្វីទាំងអស់សម្រាប់ការប្រើប្រាស់យន្តហោះនេះ នៅលើសមរភូមិ។ ពួកគេ (កងទ័ពអាកាសអ៊ុយក្រែន មិនមានមូលដ្ឋាន និងលក្ខខណ្ឌសមស្របសម្រាប់ការប្រើប្រាស់យន្តហោះនេះទេ»។
យោងតាមអ្នកជំនាញ ក្រុមហ៊ុនផលិត Dassault Aviation ក៏មិនចាប់អារម្មណ៍នឹងហានិភ័យកេរ្តិ៍ឈ្មោះ ដែរ។ អ្នកជំនាញរូបនេះ បានសន្និដ្ឋានថា៖«ប្រសិនបើយន្តហោះ Rafale ត្រូវបានបាញ់ទម្លាក់ ក្រុមហ៊ុន Dassault មិនអាចប្រថុយប្រថានបែបនេះបានទេ ដោយសារតែប្រទេសឥណ្ឌា បានបាត់បង់យន្តហោះប្រភេទនេះរួចហើយ នៅក្នុងជម្លោះជាមួយប៉ាគីស្ថាន»៕