ប្រទេសចិនបរិច្ចាគសម្ភារៈសង្គ្រោះរដូវរងាដល់គ្រួសារប៉ាឡេស្ទីននៅតំបន់ West Bank

2025/11/22 05:34:20 pm        63

ពិធីបរិច្ចាគមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងជំរំ Far'a នៅភាគខាងជើងតំបន់វេសបែង( West Bank) ដើម្បីចែកចាយសម្ភារៈសង្គ្រោះរដូវរងាពីប្រទេសចិនដល់គ្រួសារប៉ាឡេស្ទីន។

សម្ភារៈទាំងនេះ ត្រូវបានបរិច្ចាគដោយការិយាល័យចិននៅប៉ាឡេស្ទីន តាមរយៈមូលនិធិរបស់លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។

លោក Zeng Jixin ប្រធានការិយាល័យជំនួយនេះ បានថ្លែងក្នុងពិធីនោះថា ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការស្តារសិទ្ធិជាតិស្របច្បាប់របស់ពួកគេឡើងវិញ តែងតែឈរនៅជាមួយប្រជាជនប៉ាឡេស្ទីន និងផ្តល់ជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍ ដល់ភាគីប៉ាឡេស្ទីន តាមដែលអាចធ្វើទៅបាន។

លោក Zeng បាននិយាយថា ប្រទេសចិនជឿជាក់ជានិច្ចថា ការអនុវត្តដំណោះស្រាយរដ្ឋពីរ គឺជាមាគ៌ាតែមួយគត់ដែលអាចសម្រេចបានចំពោះការដោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងនៃបញ្ហាប៉ាឡេស្ទីន។

លោកបានបន្តថា ប្រទេសចិនបានរៀបចំសកម្មភាពបរិច្ចាគរដូវរងា នៅក្នុងជំរំជនភៀសខ្លួនជាច្រើន នៅទូទាំងដែនដីប៉ាឡេស្ទីនរយៈពេល ៤ឆ្នាំ ជាប់ៗគ្នា ហើយការបរិច្ចាគភួយ និងម៉ាស៊ីនកម្តៅអគ្គិសនី នៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារជនភៀសខ្លួន និងគ្រួសារដែលមានប្រាក់ចំណូលទាបប្រហែល ២.០០០ គ្រួសារនៅក្នុងខេត្តចំនួន ៤ នៃតំបន់វេសបែងគឺ ខេត្តTubas, Jenin, Tulkarm និង Hebron៕

អត្ថបទដែលទាក់ទង

ប្រទេសចិនបរិច្ចាគសម្ភារៈសង្គ្រោះរដូវរងាដល់គ្រួសារប៉ាឡេស្ទីននៅតំបន់ West Bank
2025/11/22 05:34:20 pm        1
អ្នកជំនាញ៖ យន្តហោះចម្បាំង Rafale មិនស័ក្តិសមសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែនទេ
2025/11/22 05:31:55 pm        1
លោក TRUMP និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ អាចត្រូវបានធ្វើឡើង
2025/11/22 05:29:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈឱសថការីខេត្តកណ្តាល លើកកម្ពស់ការយល់ដឹងដល់សមាជិកឱសថការី ធានាការប្រកបវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិ

2025/11/22 06:04:39 pm
​សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (មួយសែនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2025/11/22 05:50:44 pm
​ប្រទេសចិនបរិច្ចាគសម្ភារៈសង្គ្រោះរដូវរងាដល់គ្រួសារប៉ាឡេស្ទីននៅតំបន់ West Bank
2025/11/22 05:34:20 pm
​អ្នកជំនាញ៖ យន្តហោះចម្បាំង Rafale មិនស័ក្តិសមសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅអ៊ុយក្រែនទេ
2025/11/22 05:31:55 pm
​លោក TRUMP និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ អាចត្រូវបានធ្វើឡើង
2025/11/22 05:29:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/20 02:59:30 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/21 11:27:09 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am