លោក Macron និយាយ​ថា អឺរ៉ុប​ត្រូវតែ​ការពារ​អធិបតេយ្យភាព​លើ​ផ្នែក​អវកាស​

2022/02/17 08:11:01 am        644

​បារាំង៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា អឺរ៉ុប​ត្រូវការ​គោលនយោបាយ​ក្នុង​អវកាស​ដ៏​មោះ​មុត ដោយ​ព្រមាន​ថា ​អធិបតេយ្យភាព​របស់​អឺរ៉ុប​នឹង​មាន​បញ្ហា ប្រសិនបើ​សហភាព​នេះ​ឈរ​នៅ​ពីក្រោយ​ប្រទេស​មហាអំណាច ​គូប្រជែង​ក្នុង​វិស័យ​សំខាន់​សម្រាប់​ការប្រកួតប្រជែង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​យោធា​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Toulouse ប្រទេស​បារាំង លោក Macron បាន​និយាយ​ថា ព្រឹត្តិការណ៍​ថ្មីៗ​បាន​បង្ហាញ​ពី​សារៈសំខាន់​ ក្នុង​ការ​តាមដាន​សកម្មភាព​កងទ័ព​ពី​គន្លង​តារា​វិថី ដែល​លោក​និយាយ​យោង​ទៅលើ​រូបភាព​ផ្កាយរណប​ បង្ហាញ​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​របស់​​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ពី​ការឈ្លានពាន​ដែល​នឹង​ជិត​មកដល់​។ លោក Macron និយាយ​ថា អឺរ៉ុប​មាន​កំណត់​ត្រា​រឹងមាំ នៅ​ពេល​និយាយ​អំពី​ការ​បាញ់​បង្ហោះ​ផ្កាយរណប​សម្រាប់​ទូរគមនាគមន៍ សេវាកម្ម​កំណត់​ទីតាំង សកល និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​។

ប៉ុន្តែ​វា​បាន​ដើរ​យឺត​ជាង​គូប្រជែងដូចជា​សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន លើ​ការហោះហើរ​នៅ​អវ​កាស​ដោយ​គ្មាន​សមត្ថភាព ក្នុង​ការ​ចាប់ផ្តើម​បេសកកម្ម​ក្រុម​អវ​កាស​យានិក​ផ្ទាល់ខ្លួន​។ ប្រធាន​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​កាលពី​ខែ​មុន បាន​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​យានអវកាស​ដែល​មាន​អវកាស​យានិក​ផ្ទាល់ខ្លួន ទោះបីជា​ប្រទេស​ជា​សមាជិក​មិនទាន់​យល់ព្រម​ក៏ដោយ​។ ទាក់ទង​ទៅ​នឹង​ឧស្សាហកម្ម​អវកាស​លោក Macron និយាយ​ថា អឺរ៉ុប​ប្រឈមមុខ​នឹង​ការ​ប្រជែង​មិន​ត្រឹម​តែ​ពី​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​គូប្រជែង​ដែល​កំពុង​លេចធ្លោ​ដូចជា​ប្រទេស​ឥណ្ឌា និង​ក្រុមហ៊ុនឯកជន​ដូចជា Blue Origin និង SpaceX៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am