គណៈកម្មការទី៨រដ្ឋសភា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈវិវត្តខ្លួន​ទៅ​ជាម​ន្ទី​រ​ពេទ្យ​ឯក​ទេស ​ទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

2025/11/23 09:41:20 am        164

លោកជំទាវ ឡោក ខេង បានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបាន វិវត្តន៍ខ្លួនក្លាយទៅជាមន្ទីរពេទ្យឯកទេសមួយ ដែលនាពេលបច្ចុប្បន្នមានការសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកជំទាវបានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការ ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ ) នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ចក្ខុវិស័យនិងការផ្តល់សេវាសុខា ភិបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

 ការចុះត្រួតពិនិត្យនិងឈ្វេងយល់នេះទទួលបានការស្វាគមន៍ពីសំណាក់ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ។

លោកជំទាវ ឡោក ខេង បានមាន ប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងក្នុងគោល បំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ចំពោះការផ្តល់ការថែទាំសុខភាពចម្បងឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងការពង្រីកការគាំពារថែទាំសុខភាពរបស់របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌ ដែលកម្មវិធីខាង ដើមកំពុងទទួលបានជំនឿទុកចិត្តគួរឱ្យកត់សម្គាល់ និងទទួលបានជោគជ័យប្រកបដោយលទ្ធផលជាផ្លែផ្កា។

លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់ទាំងគុណភាព និងសេវាធ្វើយ៉ាង ណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាលប្រកបដោយជំនាញវិជ្ជាជីវៈប៉ិនប្រសប់និងទទួលបានទំនុកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋដើម្បីប្រកួតប្រជែងក្នុងថ្នាក់ជាតិនិងថ្នាក់តំបន់ឱ្យបានល្អប្រសើរ។

ឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរ ពេទ្យ ក្រោមជំនួយឧបត្ថមគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ដែល បានជួយកសាងអគារសម្រាកព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ខ្នាតធំដោយមន្ទីរពេទ្យបានបំពាក់ឧបករណ៍ទំនើបៗ សម្រាប់ការផ្តល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

មន្ទីរពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើការធ្វើបដិសណ្ឋារកិច្ចល្អគួរជាទីរួសរាយរាក់ ទាក់យ៉ាងកក់ក្ដៅដល់ប្រជាឯកឧត្តមបានបន្តថាៈពលរដ្ឋដែល មកទទួលសេវាព្យាបាលនិងពិនិត្យ សុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេលក្នុងការឆ្លើយតបការផ្ទុះឡើងវិញនូវជំងឺឆ្លង និងប្ដេជ្ញាបន្ដផ្ដល់សេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដោយមិនរើសអើងជាដាច់ខាត។

ក្រោយពីបានស្តាប់នូវរបាយការណ៍បំភ្លឺអំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកម្លាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វិជា្ជជីវៈឱ្យសក្តិសមទៅនឹងពាក្យថា "កងទ័ពទេវតា" ដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុក ដាក់លើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក ជំទាវក៏បានផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យព្រះកុសមៈ ខិតខំធ្វើការផ្សព្វ ផ្សាយឱ្យបានទូលំទូលាយរាល់បញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផលការងារគម្រោង ឥណទានទូទាំងប្រទេស នៅខេត្តពោធិ៍សាត់
2025/11/23 11:22:47 am        1
ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា បាននិងកំពុងដាក់លក់ នៅផ្សារផលិតផលខ្មែរខេត្តសៀមរាប
2025/11/23 10:11:56 am        1
បច្ចុប្បន្ននេះតំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ បានប្រែក្លាយ​ជា​គោល​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់​ទាញ
2025/11/23 09:59:53 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផលការងារគម្រោង ឥណទានទូទាំងប្រទេស នៅខេត្តពោធិ៍សាត់

2025/11/23 11:22:47 am
​លោក Trump និយាយថា ផែនការរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនមិនមែនជាការផ្តល់ជូនចុងក្រោយសម្រាប់ទីក្រុងគីវទេ
2025/11/23 11:17:19 am
​ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា បាននិងកំពុងដាក់លក់ នៅផ្សារផលិតផលខ្មែរខេត្តសៀមរាប
2025/11/23 10:11:56 am
​បច្ចុប្បន្ននេះតំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ បានប្រែក្លាយ​ជា​គោល​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់​ទាញ
2025/11/23 09:59:53 am
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ប្រធាន​កិត្តិយស​គណៈ​កម្មការ​​សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង
2025/11/23 09:50:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am