ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា បាននិងកំពុងដាក់លក់ នៅផ្សារផលិតផលខ្មែរខេត្តសៀមរាប

2025/11/23 10:11:56 am        155

ផ្សារផលិតផលខ្មែរ ខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែល​បាន​ដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តសៀមរាប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួន​ព្រះរាជ​ដំណាក់ ឬស្វែងរកតាមតំណភ្ជាប់៖

ស្វែងរកផ្សារផលិតផលខ្មែរ ខេត្តសៀមរាប៖  https://maps.app.goo.gl/xTVrLCxMaqCU9iuu5​

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល
2025/11/23 12:38:46 pm        1
ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ដោយសហការ​ជាមួយ​បណ្តា​ប្រទេសពាក់ព័ន្ធនានា
2025/11/23 12:15:34 pm        2
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផលការងារគម្រោង ឥណទានទូទាំងប្រទេស នៅខេត្តពោធិ៍សាត់
2025/11/23 11:22:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលរាប់រយនាក់ចាប់ខ្លួនក្រុមបាតុករគាំទ្រសកម្មភាពប៉ាឡេស្ទីន រាប់សិបនាក់នៅទីក្រុងឡុងដ៍្ររបស់អង់គ្លេស

2025/11/23 12:41:33 pm
​ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល
2025/11/23 12:38:46 pm
​ពលរដ្ឋថៃជាច្រើនជាប់ខ្លួនក្នុងទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំងវាយប្រហារនៅភាគខាងត្បូងប្រទេស
2025/11/23 12:30:52 pm
​អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២៤ នាក់នៅហ្កាហ្សា ខណៈក្រុមហាម៉ាសជំរុញឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍
2025/11/23 12:18:37 pm
​ជប៉ុនប្រកាសបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ដោយសហការ​ជាមួយ​បណ្តា​ប្រទេសពាក់ព័ន្ធនានា
2025/11/23 12:15:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am