ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំបូកសរុបលទ្ធផលការងារគម្រោង ឥណទានទូទាំងប្រទេស នៅខេត្តពោធិ៍សាត់

2025/11/23 06:22:47 pm        230

ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគម្រោងឥណទាន ក្រសួង អភិវឌ្ឍន៍​ជនបទប្រចាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានអញ្ជើញចូលរួមពី លោក លោកស្រី មកពី​មន្ទីរ​អភិវឌ្ឍន៍​ជន​បទរាជធានី-ខេត្តទាំង២៥ សរុបចំនួន៧២រូប ដែលបានរៀបចំ​ឡើង​ដោយ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចជនបទ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈ​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចជនបទ ទើបមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានដំណើរការ​គម្រោង​ឥណទាន​ ដែលពិតជាមានសារៈសំខាន់ ក្នុងការចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​ តាមរយៈការផ្តល់ប្រាក់កម្ចីដល់ សហគ្រិនខ្នាតគ្រួសារ និងខ្នាតតូច​នៅ​ជន​បទ​ដែល​ខ្វះ​ដើម​ទុន​ក្នុងការបង្កើត ឬពង្រីអាជីវកម្ម។ ដោយបច្ចុប្បន្ន គម្រោងឥណទាននេះ បានផ្តល់កម្ចីជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់មានចំនួន៩១៨គ្រួសារ ក្នុងនោះស្ត្រីចំនួន៨៤២នាក់ នៅតាមបណ្តាភូមិចំនួន៣៧ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ណារុន បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យលើរបាយការណ៍គម្រោងឥណទានតាមបណ្ដារាជធានី-ខេត្តប្រចាំឆ្នាំ២០២៥ និងស្វែងរកបញ្ហាការប្រឈម និងដំណោះស្រាយដ៏សម ស្របឆ្លើយតបទៅនឹងបរិបទនានាឆ្នាំបន្តបន្ទាប់ ព្រមទាំងដាក់ចេញផែនការការងារអនុវត្តឲ្យសមស្របតាមគោលនយោបាយឥណទានជនបទ និងក្រុមសន្សំដែលបាននិងកំពុងរៀបចំផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ជាផ្នែកមួយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ នៅជនបទ និងសម្រួលលើអាជីវកម្មខ្នាតតូច និងខ្នាតគ្រួសារនៅជនបទ តាមរយៈការផ្តល់កម្ចី ជួយបំផុស និងលើកទឹកចិត្តឲ្យ បង្កើតជាមុខរបរសហគ្រាសខ្នាតតូច ក៏ដូចជាបានជួយស្វែងរកទីផ្សារ សម្រាប់ដោះដូរផលិតផលនិងបង្កើតបណ្តាញទំនាក់ទំនងរវាង ផលិតករ និងទីផ្សារផលិតផលក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សមស្របទៅនឹងបរិយាកាសសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលមកពីរាជធានី-ខេត្តទាំង២៥ ក្រោយចូលរួមកិច្ចប្រជុំនេះរួច នឹងចេះរៀបចំជាយុទ្ធសាស្ត្រឬផែនការសកម្មភាពការងារ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើង។ កិច្ចប្រជុំនាពេលបនេះ នឹងមានការចូលរួមជួយបំផុសនិងជំរុញឲ្យមានការពិភាក្សា និងផ្ដល់ព័ត៌មានជាក់ស្ដែង ដែលមានលក្ខណៈបែបវិទ្យាសាស្ត្រឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាព សម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពការងារនាពេលអនាគត់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm