សមាគមនារីកម្ពុជាដើម្បីសន្តិភាព ផ្ដល់អំណោយដល់ពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ

2025/11/23 12:53:57 pm        162

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើក​ទឹកចិត្ត​ប្រជា​ពលរដ្ឋ​កំពុង​ស្នាក់​នៅ​ភៀស​សឹក​ឱ្យ​អត់​ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងដោះស្រាយជម្លោះព្រំដែន។

លោកជំទាវបានលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកបែបនេះ ក្នុងឱកាសដឹកនាំ សមាជិកា​នៃ​សមាគម​នារី​ខេត្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ ៧៦១ គ្រួសារ កំពុងស្នាក់នៅភៀសសឹក ដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាស​នោះ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត "ស្ងាត់តែមិនស្ងៀម" របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយ​សម្រេច​បាន​ការ​អនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោម​វត្តមា​នលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក​ជំទាវបន្ថែមថា លទ្ធផលដែលសម្រេចបាននូវការថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃនេះ គឺកើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចធិបតី ក្នុងនាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះ​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​នូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏​ដូចជាការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។ តែដោយមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ បាន​រំលោភលើកិច្ចឈប់បាញ់ ហើយបន្តការឈ្លានពានមកលើកម្ពុជា និងបានធ្វើ​ឱ្យ​ប្រជាព​លរដ្ឋ​ស្លូត​ត្រង់​ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានមករស់នៅក្នុងជំរំជនភៀសសឹក។ ក្នុងនោះ​លោក​ជំទាវ​ក៏​បាន​សម្តែង​ការ​ឈឺ​ចាប់​ចំពោះ​ទាហាន​ថៃ​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់កាលពីពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា
2025/11/23 03:20:26 pm        1
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់
2025/11/23 03:07:52 pm        1
ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%
2025/11/23 02:43:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា

2025/11/23 03:20:26 pm
​អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ហ្កាហ្សាជិត ៥០០ដង ក្នុងរយៈពេល ៤៤ ថ្ងៃ និងសម្លាប់មនុស្សរាប់រយនាក់
2025/11/23 03:11:19 pm
​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់
2025/11/23 03:07:52 pm
​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរនៅវ៉េណេស៊ុយអេឡា ក្រោយការព្រមានរបស់អាមេរិក
2025/11/23 02:49:38 pm
​ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%
2025/11/23 02:43:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am