រយៈពេល១០ខែឆ្នាំនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៥៦ម៉ឺននាក់

2025/11/23 01:01:11 pm        219

រយៈពេល១០ខែឆ្នាំ២០២៥នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត៥៦ម៉ឺននាក់ក្នុងនោះភ្ញៀវជាតិមានជាង៥៣ម៉ឺននាក់ និងភ្ញៀវអន្តរជាតិប្រមាណ២៤ ០០០នាក់។ នេះបើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបងថ្លែងប្រាប់ BTV។

លោក ហម អរុណ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះកើនឡើងជាងកាលពីឆ្នាំកន្លងទៅ ដោយសារតែខេត្តបាត់ដំបងមានការអភិវឌ្ឍន៍ជាច្រើន ជាពិសេសការបង្កើតសមិទ្ធផលថ្មីៗក៏ដូចជាព្រឹត្តិការណ៍ទាក់ទាញទេសចរជាច្រើនដែលជំរុញឱ្យមានកំណើនទេសចរ។

លោកបន្ថែមថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជំរុញឱ្យមន្ទីរទេសចរណ៍ធ្វើការប្រឹងប្រែងក្នុងការបង្កើតអ្វីដែលថ្មីៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា
2025/11/23 03:20:26 pm        1
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់
2025/11/23 03:07:52 pm        1
ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%
2025/11/23 02:43:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ច្រាន​ចោល​ការអះអាង​ពី​ការ​ជ្រៀត​ជ្រែក​ក្នុង​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា

2025/11/23 03:20:26 pm
​អ៊ីស្រាអែលបានរំលោភលើបទឈប់បាញ់ហ្កាហ្សាជិត ៥០០ដង ក្នុងរយៈពេល ៤៤ ថ្ងៃ និងសម្លាប់មនុស្សរាប់រយនាក់
2025/11/23 03:11:19 pm
​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣វិច្ឆិកា កើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់
2025/11/23 03:07:52 pm
​ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរនៅវ៉េណេស៊ុយអេឡា ក្រោយការព្រមានរបស់អាមេរិក
2025/11/23 02:49:38 pm
​ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%
2025/11/23 02:43:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am