នៅឯផ្សារស្រែអំបិល នៅតែបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ទប់ទល់នឹងជំងឺកូវីដ-១៩

2022/02/17 10:32:15 pm        567

កោះកុង៖ ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង នៅតែបន្តចូលរួមអនុវត្ត វិធានការសុខាភិបាលបង្ការជំងឺកូវីដ១៩ ដដែលទោះបីជាពួកគេ បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ រួចរាល់ហើយក្តី។

ត្បិតបានចាក់វ៉ាក់សាំងជាច្រើនដូសតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលហើយក៏ដោយ ក៏ គេសង្កេតឃើញថា ទាំងអ្នកគ្រប់គ្រងផ្សារ ពលរដ្ឋ និងអាជីវករក្នុងផ្សារស្រែអំបិល យកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន គ្រានៅតែបារម្ភជំងឺកូវីដ-១៩។

លោក លាង ឆៃឃី តំណាងអ្នកគ្រប់គ្រងផ្សារស្រែអំបិល បានប្រាប់BTVថា ជាសារត្មីពង្រឹងការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់សហគមន៍ជាថ្មី លោក និងក្រុមការងារ បាន​ផ្សព្វផ្សាយអប់រំណែនាំដល់ពលរដ្ឋ និងអាជីវកររៀងរាល់ថ្ងៃ ​តាមរយៈពន្យល់បង្ហាញ​ផ្ទាល់មាត់ និង​ចាក់សារជាសំឡេង ប្រាប់ដល់មនុស្ស ដែលចេញចូលផ្សារ ​ត្រូវអនុវត្តវិធានការសុខាភិបាល​ និងបីកុំ បីការពារ។

ដើម្បីសុវត្ថិភាព ខ្ពស់ជូនអាជីវករ និងពលរដ្ឋ ដែលជាអតិថិជនចេញចូលទិញទំនិញក្នុងផ្សារស្រែ​អំបិលក្នុង១សប្តាហ៍ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគម្តង។

អាជីករ និងពលរដ្ឋ បាននិយាយថា កាលដែលពួកគេចូលរួមអនុវត្តវិធានការសុខាភិបាលនេះ ក៏ ព្រោះតែបារម្ភពីបញ្ហាសុខភាពខ្លាចឆ្លងជំងឺកូវីដ១៩ ​ទោះបីជាបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤រួចរាល់ហើយក្តី។

នៅតាមបណ្តាឃុំមួយចំនួនរបស់ស្រុកស្រែអំបិល ធ្លាប់ត្រូវបានបិទខ្ទប់ជាច្រើនថ្ងៃផងដែរ អំឡុង ការ​រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ​ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm