UPDATE ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅវៀតណាម កើនឡើងដល់៩០នាក់ ខណៈ ១២នាក់បាត់ខ្លួន

2025/11/23 08:17:32 pm        286

សារព័ត៌មាននានា បានរាយការណ៍ដោយសំអាងដល់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ​វៀតណាមថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងបំណាក់ដី ក្រោយភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសវៀតណាមភាគកណ្ដាលបានកើនឡើងដល់៩០នាក់ គិតត្រឹមរសៀលថ្ងៃអាទិត្យ២៣វិច្ឆិកាសប្ដាហ៍នេះ ។

ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារភាគកណ្តាលរបស់ប្រទេសវៀតណាមចាប់តាំងពីចុងខែតុលាមក ហើយគោលដៅវិស្សមកាលដ៏ពេញនិយមនានា ត្រូវបានវាយប្រហារដោយទឹកជំនន់ជាច្រើនលើក។ 

ប្លុកផ្សេងៗរបស់ទីក្រុងទាំងមូលត្រូវបានជន់លិចនៅសប្តាហ៍នេះ ក្នុងតំបន់ឆ្នេរសមុទ្រ ញ៉ាត្រាង(Nha Trang) ខណៈបំណាក់ដីដ៏សាហាវបានវាយប្រហារផ្លូវតាមភ្នំជុំវិញមជ្ឈមណ្ឌលទេសចរណ៍ដាឡាត (Da Lat )។

ក្រសួងបរិស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ ថាចំនួនអ្នកស្លាប់បានកើនឡើងដល់៩០នាក់ នៅទូទាំងខេត្តចំនួន៦ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន ខណៈបន្តស្វែងរកមនុស្ស ១២ នាក់ផ្សេងទៀតដែលនៅតែបាត់ខ្លួន។

ក្រសួងបានបន្តថាអ្នកស្លាប់ជាង៦០នាក់ ចាប់តាំងពីថ្ងៃ១៦វិច្ឆិកាមក ត្រូវបានកត់ត្រាក្នុងខេត្ត        ដាក់ឡាក់ (Dak Lak) ជាទីដែលផ្ទះសម្បែងរាប់ម៉ឺនខ្នងត្រូវបានទឹកជនន់លិច។ 

ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងជួយនាំមនុស្សចេញពីចុងឈើ និងដំបូលផ្ទះ ខណៈទឹកជំនន់បានស្រកនៅទីនោះកាលពីថ្ងៃសុក្រ។

ក្រសួងបរិស្ថានខាងលើបានបន្ថែមថា ផ្លូវហាយវេជាច្រើននៅតែមិនអាចឆ្លងកាត់បាននៅថ្ងៃសៅរ៍ ហើយមនុស្ស ៣០០.០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការដាច់ចរន្តអគ្គិសនីដែលដំបូងឡើយបានប៉ះពាល់ដល់មនុស្សជាងមួយលាននាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm