ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារសាងសង់ទំនប់អាងស្តុបទឹកលេខ២ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈការសាងសង់សម្រេចបានជាង ៤០%

2025/11/23 09:43:56 pm        224

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ គម្រោងទំនប់អាងស្តុបទឹកលេខ២ កាត់ស្ទឹងអារ៉ៃ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នគម្រោងទំនប់អាងស្តុបទឹកលេខ២សម្រេចការសាងសងបានប្រមាណជាង៤០%ហើយ លើការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់។ ដោយ ទំគម្រោងទំនប់អាងទឹកលេខ២នេះ លាតសន្ធឹងផ្ទៃអាងទំហំ ៤,០១៦ហិកតា អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ចំពោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-ទំនប់ដី ប្រវែង៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ១០ម៉ែត្រ, ទី២-ទំនប់បង្ហៀរមួយកន្លែង ប្រវែង២៨១ម៉ែត្រ មានប្រវែងរំហូរទឹក១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើ១៦៥ម៉ែត្រ និងមានទទឹង១០ម៉ែត្រ មានលូបញ្ចេញទឹក២កន្លែង មុខកាត់១,២ម៉ែត្រ ប្រវែង២៤៨.៥០ម៉ែត្រ,ទី៣-សាងសង់ផ្លូវត្រីមួយកន្លែង មានទទឹង២,៩ម៉ែត្រ បណ្តោយ១៦៥២ម៉ែត្រ, ទី៤-អគារសហគមន៍មួយ និងរោងម៉ាស៊ីនភ្លើង ១កន្លែង,ទី៥-រៀបថ្មជើងទេរមុខក្រោយ ប្រវែង១គីឡូម៉ែត្រ ទី៦-សាងសង់ផ្លូវបេតុងចូលទៅសំណង់ ១១,៥៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ និងទី៧-សាងសង់សំណង់សិល្បការ្យតាមផ្លូវ ចំនួន៥០កន្លែង។ 

ក្នុងឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា មានប្រសាសន៍លើកឡើងថា គម្រោងទំនប់អាងស្តុបទឹកលេខ២នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនប្រជាណលរដ្ឋក្នុងខេត្តពោធិ៍សាត់ ហើយនៅពេលដែលទំនប់នេះបញ្ចប់ការសាងសង់ នឹងផ្តល់គុណប្រយោជន៍យ៉ាងសម្បើម ទី១លើវិស័យកសិកម្ម ទី២លើវិស័យទេសចរណ៍ និងទី៣ គឺជួយកាត់បន្ថយគ្រោះទឹកជំនន់ខេត្តពោធិ៍សាត់។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើគុណភាពក្នុងការសាងសង់ ហើយបន្តសហការជាមួយអាជ្ញាធរខេត្ត ក្នុងការដោះស្រាយរាលបញ្ហាប្រឈមនានាដើម្បីជម្រុញ ការសាងសង់គម្រោងនេះឲ្យសម្រេចតាមផែនការកំណត់ ៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm