ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោលជើងហោះហើរនៅវ៉េណេស៊ុយអេឡា ក្រោយការព្រមានរបស់អាមេរិក

2025/11/23 09:49:38 pm        181

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបីបានលុបចោលជើងហោះហើររបស់ខ្លួនដែលចេញដំណើរពីប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ ២២ វិច្ឆិកា មួយថ្ងៃបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកបានព្រមានក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗអំពីស្ថានភាពគ្រោះថ្នាក់ ដែលអាចកើតមាន នៅពេលហោះហើរលើប្រទេសនេះ។

ក្រុមមន្ត្រីអាមេរិក៤រូប និយាយថា អាមេរិក គ្រោងបើកការវាយប្រហារដំណាក់កាលថ្មីពាក់ព័ន្ធនឹងប្រទេសវ៉េណេស៊ុយអេឡាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈរដ្ឋបាលលោក Trump បង្កើនសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាលប្រធានាធិបតី Nicolas Maduro។ 

ក្រុមហ៊ុនអាកាសចរណ៍ Gol របស់ប្រេស៊ីល ក្រុមហ៊ុនអាកាសចរណ៍ Avianca របស់កូឡុំប៊ី និងក្រុមហ៊ុនអាកាសចរណ៍ TAP Air Portugal របស់ព័រទុយហ្គាល់ បានលុបចោលជើងហោះហើររបស់ខ្លួនដែលចេញដំណើរពីទីក្រុង ការ៉ាកាស (Caracas) កាលពីថ្ងៃសៅរ៍ នេះបើយោងតាម Flightradar24 និងគេហទំព័រផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិ Simon BolivarMaiquetia។ 

ក្រុមហ៊ុនអាកាសចរណ៍ Aeronautica Civil de Colombia បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មានហានិភ័យដែលអាចកើតឡើងខ្ពស់ នៃការហោះហើរនៅក្នុងតំបន់ Maiquetia ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងសកម្មភាពយោធាកើនឡើងនៅក្នុងតំបន់។

ក្រុមហ៊ុនអាកាសចរណ៍ TAP Air Portugal បានបញ្ជាក់ថា ខ្លួនបានលុបចោលជើងហោះហើររបស់ខ្លួនដែលបានកំណត់ពេលសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអង្គារក្រោយ។ ក្រុមហ៊ុនបានប្រាប់សារព័ទ៌មាន រ៉យទ័រថា ការសម្រេចចិត្តនេះធ្វើតាមព័ត៌មានដែលចេញដោយអាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិក ដែលបង្ហាញថាស្ថានភាពសុវត្ថិភាពក្នុងដែនអាកាសវ៉េណេស៊ុយអេឡាមិនត្រូវបានធានាទេ។  

ក្រុមហ៊ុនអាកាសចរណ៍ Iberia របស់អេស្ប៉ាញ ក៏បាននិយាយផងដែរថា ខ្លួនកំពុងលុបចោលជើងហោះហើរទៅកាន់ទីក្រុងរដ្ឋធានីការ៉ាកាស ចាប់ពីថ្ងៃចន្ទរហូតដល់មានការជូនដំណឹងបន្ថែម៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm