កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព» ខណៈទទួលបានឈាមចំនួន ១៦០ប្លោក

2025/11/23 11:47:26 pm        328

នៅថ្ងៃអាទិត្យទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព"។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី លោកវេជ្ជ. សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកទីស្នាក់ការកណ្តាល មន្រ្តីបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម សប្បុរសជន សាស្ត្រាចារ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៥០០នាក់ និងអ្នកដែលបានចូលរួមបរិច្ចាគឈាម ១៩៥នាក់ ដោយទទួលបានឈាមចំនួន ១៦០ប្លោក ក្នុងនោះបុរស ៨៧នាក់ និងនារី ៧៣នាក់ ដែលពិធី នេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

មានចំណាប់អារម្មណ៍នាពេលនោះ លោកវេជ្ជ. សុខ ប៉ូ មានប្រសាសន៍ថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរស ជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ យុទ្ធនាការ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២ គឺទី១.បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យ មានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយ គ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងទី២.ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ មានសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេយកព្រះទ័យ លោកទាំងទ្វេតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងចលករ/ឆ្អឹងខ្នងរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ដោយជំរុញ និងបណ្ដុះនូវឆន្ទៈផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយ មិនគិតប្រយោជន៍តបស្នងវិញស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ក្នុងនោះវិស័យជាអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ដោយគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ, ការពារ និងលុបបំបាត់ ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាព គ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម។ 

ការចូលបរិច្ចាគឈាមនាពេលនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ ដើម្បីជួយសង្គ្រោះ ជីវិតនិងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ ថែមទៀតផង។ ជាក់ស្តែងប្រធានបទ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” បង្ហាញឱ្យឃើញពីភាពមនុស្សធម៌ ក្តីមេត្តាករុណា និងទស្សនៈសន្តិភាពរបស់យើងទាំងអស់គ្នា។ ឈាមមួយប្លោក អាចជួយរក្សាជីវិតមនុស្ស៣នាក់។ ហើយការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលកំពុងរង់ចាំ។ នៅពេលដែលមនុស្សម្នាក់ទទួលបានឱកាសរស់រានមានជីវិតឡើងវិញគឺជាសញ្ញានៃការកសាងសន្តិភាពក្នុងសហគមន៍ និងសង្គមទាំងមូល។ លើសពីនេះទៅទៀត អ្នកបរិច្ចាគឈាម នឹងទទួលបានអត្ដប្រយោជន៍៦យ៉ាងដូចជា៖កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង, ជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់មនុស្សធ៌មប្រកបដោយសុឆន្ទៈក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសង្រ្គោះជីវិតអ្នកដែលរងគ្រោះ កាកបាទក្រហមកម្ពុជា បានរៀបកម្មវិធីបរិច្ចាគឈាមលើកទី២ ក្នុងឆ្នាំ២០២៥នេះ ដែលមានគោលបំណង៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីតម្រូវការឈាមនិងដឹងនូវគុណចំពោះអ្នកបរិច្ចាគឈាម។ លើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមទាំងថ្មី និងអ្នកបរិច្ចាគទៀងទាត់ ជួយធានាឱ្យមានការផ្គត់ផ្គង់ ឈាមមាន ស្ថេរភាព និងគ្រប់គ្រាន់ ព្រមទាំងមានសុវត្ថិភាពទៀតផង។ គូសបញ្ជាក់ពីអត្ថប្រយោជន៍អ្នកបរិច្ចាគឈាមទទួលបានពីការផ្តល់ឈាម និងសុខុមាលភាពរបស់អ្នកដទៃ ដែលត្រូវការឱ្យជួយ។ ប្រមូលការគាំទ្រពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីវិនិយោគ និងទ្រទ្រង់កម្មវិធីឈាមជាតិ ដើម្បី សម្រេច បាន នូវលទ្ធភាពទទួលបានជាសកល ក្នុងការបញ្ចូលឈាមប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក។

លោកជំទាវបានឱ្យដឹងថា ពាក្យស្លោកនៃកម្មវិធីពេលនេះ “បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព” រំលេចពីគុណសម្បត្តិ នៃការ ផ្លាស់ប្តូរជីវិត ដែលអ្នកបរិច្ចាគឈាមបានធ្វើចំពោះអ្នកដែលត្រូវការឈាម។ ដើម្បីសង្រ្គោះជវិត ការបង្ហាញអំពី អំណាច នៃសហគមន៍ និងសាមគ្គីភាពក្នុងការសង្គ្រោះជីវិត តាមរយៈទង្វើដ៏សាមញ្ញគឺ ផ្តល់ឈាម។ កម្មវិធីនេះ ស្វែងរកការបំផុសគំនិត ដោយការចែករំលែករឿងពិតរបស់មនុស្ស ដែលជីវិតរបស់ពួកគេត្រូវបានសង្គ្រោះដោយសារការបរិច្ចាគឈាម ឬបទពិសោធន៍ផ្ទាល់ខ្លួនពីម្ចាស់ជំនួយផ្ទាល់ ការលើកទឹកចិត្តអ្នកបរិច្ចាគទៀងទាត់ ឱ្យបន្តការផ្តល់ឱ្យ និងការលើកទឹកចិត្តបុគ្គលដែលមានសុខភាពល្អ ជាពិសេសមនុស្សវ័យជំទង់ ឱ្យក្លាយជាអ្នកបរិច្ចាគមុនគេបង្អស់ និងសូមអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិត តាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាមមានសុវត្ថិភាព ដែលអាចទុកចិត្តបាន។ សូមចងចាំថា ការបរិច្ចាគនីមួយៗអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់ អំពើសប្បុរសរបស់អ្នកអាច មានឥទ្ធិពលដល់ក្តីសង្ឃឹម និងការព្យាបាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm