អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

2025/11/24 12:35:29 am        479

អតីតពលករត្រឡប់មកពីថៃ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បានអរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ពួកគាត់ ដោយមិនមានចំណាយលើអ្វីទាំងអស់។

ការអរគុណនេះ បន្ទាប់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី នៅថ្ងៃទី ២២ ខែវិច្ឆិកា និងនៅស្រុកព្រះនេត្រព្រះ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយបាននាំយកឱកាសការងារជាង ៦ពាន់កន្លែង ជូនបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ។

លោក អួប បូរិន អតីតពលករមកពីថៃ ប្រាប់ថា ពិព័រណ៍ការងារដែលក្រសួងការងារ បានរៀបចំនៅក្នុងស្រុករបស់លោកនេះ គឺពិតជាល្អសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ ដោយបាននាំយកឱកាសការងារជាច្រើនពាន់កន្លែង។ ក្រៅពីនេះ ក្រសួងការងារ ក៏បានរៀបចំការដឹកជញ្ជូន អាហារ ភេសជ្ជៈ កាហ្វេ និងកាត់សក់ដោយឥតគិតថ្លៃ ថែមទៀតផង។

លោក អួប បូរិន បន្ថែមថា «សម្រាប់ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារយ៉ាងខ្លាំង ដែលបានរៀបចំពិព័រណ៍ការងារ ដែលងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ស្វែងរកការងារកាន់តែងាយស្រួលជាងមុន»។

ចំណែកអ្នកស្រី ចេក រ៉យ អតីតពលករមកពីថៃដែរ ប្រាប់ឱ្យដឹងថា អ្នកស្រី និងអតីតពលករផ្សេងទៀតក្នុងស្រុកព្រះនេត្រព្រះ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃ នៅពេលមកចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ។

អ្នកស្រីថា ក្រុមការងាររបស់ក្រសួង មានភាពរួសរាយរាក់ទាក់ និងបានណែនាំឱ្យអ្នកស្រី និងអតីតពលករផ្សេងទៀត ដាក់ពាក្យធ្វើការងារដែលមានជាច្រើនកន្លែង និងច្រើនវិស័យ។

អតីតពលកររូបនេះ បន្ថែមថា «ខ្ញុំអរគុណដល់ក្រសួង និងថ្នាក់ដឹកនាំធំៗតែម្ដង ដែលបានរៀបចំពិព័រណ៍ការងារជូនដល់អតីតពលករ»។

ទាំងលោក អួប បូរិន និងអ្នកស្រី ចេក រ៉យ សុទ្ធតែបានអំពាវនាវដល់បងប្អូនអតីតពលករ នៅក្នុងខេត្តសៀមរាបដែលមិនទាន់មានការងារធ្វើ សូមទៅចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅចុងសប្ដាហ៍ក្រោយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm