គម្រោងសំខាន់ៗចំនួន៦លើវិស័យបរិស្ថានកម្ពុជាទទួលបានការគាំទ្រពី UN និងដៃគូអភិវឌ្ឍក្នុងសន្និសីទភាគីលើកទី៣០នៃអនុសញ្ញា UN ស្តីពីការប្រែប្រួលអាកាសធាតុ

2025/11/24 03:28:14 pm        161

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ដិភាព មកដល់ព្រលានយន្តហោះអន្តរជាតិតេជោ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលជាផ្លែផ្កា។ លទ្ធផលផ្លែផ្កា តាមប្រសាសន៏ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងសំខាន់ៗចំនួន៦ ត្រូវបានទទួលការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចិរភាព។

គម្រោងទាំង៦ ដែលទទូលបានការគាំទ្រនោះគឺ៖

១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាពនៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការបង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាពសហគមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។

 ២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រខេត្តកោះកុង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជាកោះដែលល្អជាងគេបំផុតនៅអាស៊ី

៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង

៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍជីវភាពឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព

៥. គម្រោងអភិវឌ្ឍន៏តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យសហគមន៍ជាសហគមន៍អព្យាក្រឹតកាបូន និងផ្តល់ប្រយោជន៏ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានទទួលប្រយោជន៍ពីគម្រោងសម្រាប់ការបង្កើនជីវភាពកាន់តែប្រសើរ។

៦. កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់ប្រមាណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការសាយភាយកាបូនខ្មៅ ចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។

សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទ COP30 ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួន១១ និងបានឡើងថ្លែងសន្ទរកថាគន្លឹះតំណាងឱ្យប្រទេសកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សម្រាប់ភាពជាដៃគូកិច្ចដឹកនាំសម្រាប់វិស័យព្រៃឈើ និងអាកាសធាតុ រួមទាំងការចែករំលែក និងបង្ហាញពីដំណើរការរបស់កម្ពុជា រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈផែនការរួមចំណែកជាតិ NDC3.0 ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបានបន្តវេនដឹកនាំប្រកបដោយស្វាហាប់និងវាងវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានគូសបញ្ជាក់អំពីការពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិស័យអាទិភាព ចំនួន៥ គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ និងសំណល់ ក្នុងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។

ក្រៅពីការចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងឱកាសស្នាក់នៅនិងអញ្ជើញចូលរួមក្នុងសន្និសីទ COP30 ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួន បណ្តាដៃគូសហការ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមចំណែកជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងកិច្ចការការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm