គណៈប្រតិភូហាម៉ាស និងប្រធានចារកម្មអេហ្ស៊ីប ពិភាក្សាអំពីបទឈប់បាញ់ហ្កាហ្សា ក្នុងកិច្ចប្រជុំនៅទីក្រុងគែរ

2025/11/24 04:04:53 pm        138

គណៈប្រតិភូហាម៉ាសមួយក្រុមបានជួបលោក Hassan Rashad ប្រធានសេវាចារកម្មទូទៅរបស់អេហ្ស៊ីប នៅទីក្រុងគែរ(Cairo)កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការវិវត្តទាក់ទងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សាជាមួយអ៊ីស្រាអែល។

ក្រុមនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា កិច្ចពិភាក្សានេះគ្របដណ្តប់លើការវិវឌ្ឍនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ស្ថានភាពទូទៅនៅហ្កាហ្សា និងលក្ខណៈដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង។

គណៈប្រតិភូនេះរួមមានប្រធានក្រុមប្រឹក្សាមេដឹកនាំហាម៉ាស លោក Muhammad Darwish និងសមាជិកក្រុមប្រឹក្សា លោក Khaled Meshaal លោក Khalil al-Hayya លោក Nizar Awadallahលោក Zahir Jabarin និងសមាជិកការិយាល័យនយោបាយ លោក Ghazi Hamad។

ក្រុមហាម៉ាសបាននិយាយថា គណៈប្រតិភូបានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀង ប៉ុន្តែបានព្រមានថា ការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលគំរាមកំហែងធ្វើឱ្យខូចកិច្ចព្រមព្រៀង។    

ក្រុមនេះបានអំពាវនាវឱ្យមានយន្តការច្បាស់លាស់មួយដែលត្រួតពិនិត្យដោយក្រុមអ្នកសម្របសម្រួល ដើម្បីរាយការណ៍អំពីការរំលោភបំពាន និងធានាឲ្យបាននូវចំណាត់ការភ្លាមៗ ដើម្បីបញ្ឈប់ការបំពានទាំងនោះដោយទប់ស្កាត់រាល់ជំហានឯកតោភាគីដែលបង្កើនភាពតានតឹង និងប៉ះពាល់ដល់កិច្ចព្រមព្រៀង។យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤២នាក់ និងរបួសរាប់រយនាក់ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី១០តុលាឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm