ភ្នំពេញ៖ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកស្រីអភិបាលរង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងពិធីចែកអំណោយនោះដែរលោក ធឹម សំអាន ក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអនុវត្ដតាមការណែនាំវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដូច្នេះ យើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្ដាច់អោយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។
អំណោយដែលត្រូវប្រគល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន ២០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជែល និងម៉ាស១កញ្ចប់ផងដែរ៕អត្ថបទ៖ កុម្ភៈ





