មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវ​ឲ្យសម្ព័ន្ធ​មេត្រីភាព​ខិតខំ​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​សមត្ថភាព និងជីវភាពគ្រួសារយោធិន

2025/11/24 04:50:31 pm        272

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជា​មួយ​ស្ថាប័ន​អង្គភាពស៊ីវិល បានធ្វើការអំពាវនាវឲ្យក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ខិតខំបន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណាលើកកម្ពស់សមត្ថភាព និងជីវភាព​របស់​គ្រួសារ​យោធិន​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​បន្ថែម​ទៀត​។

 

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ជាមួយស្ថាប័ន​អង្គភាពស៊ីវិលទិសយោធភូមិភាគទី១ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ​នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាន​លើក​ឡើង​ថា សម្ព័ន្ធមេត្រីភាពគប្បីបន្តពង្រឹងថែមទៀតនូវចំណងសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និង​ខិត​ខំ​ទំនាក់​ទំនងសម្ព័ន្ធមេត្រីភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​អង្គ​ភាព​ដែល​មិន​ទាន់​មាន​ដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។ បន្ត​យក​ចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ក៏ដូចជា​សេច​ក្តី​សម្រេច​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បានដា​​ក់​ចេញ​ហើយ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​វាយ​តម្លៃ​ឱ្យ​បាន​ច្បាស់​លាស់នូវរាល់បញ្ហាដែលនៅសេសសល់ នៅតាមកងឯកភាពនីមួយៗ ដកបទ​ពិសោធន៍​ចំណុច​ខ្លាំង​ បញ្ហាប្រឈមនានា ពិសេសនៅក្នុង​ព្រឹត្តិការណ៍​ឈ្លាន​ពាន​ពី​សំណាក់​ទាហាន​ថៃម​ក​លើ​ទឹក​ដី​កម្ពុជា​នាពេលនេះ។

លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បាន​ឲ្យ​សម្ព័ន្ធ​មេត្រីភាព​ពិចារណា​ស្វែង​រកការ​គាំទ្រ​ជំនួយ​សម្ព័ន្ធមេត្រីភាព និងសប្បុរសជន រួមចំណែកក្នុងការកសាងនិង អភិវឌ្ឍន៍​ខឿន​ការពារ​ជាតិ​ប្រជាជន ដែលជាទស្សន និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសជាតិ ដូច​ជា​ការ​កែ​ទម្រង់​កង​យោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការ​ស្ថាបនា​សំណង់​ការ​ពារ​ជាតិ​នានា​ «ជំរុំ បន្ទាយ លេណដ្ឋាន ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធនានា» ដែល​ជា​ការ​ងារ​អាទិភាព​ចាំ​បាច់​ចំពោះមុខ តាមសភាពការណ៍​ជាក់​ស្តែង​នៅ​តំបន់​ព្រំដែន​ព្រោះ​យើង​ដឹង​ច្បាស់​ហើយ​ថា ​ថៃនៅតែមានមហិច្ចតាឈ្លានពានយកបូរណភាពទឹកដីជាតិយើង។

លោកជំទាវបានបន្ថែមទៀតថា ត្រូវបន្តសហការជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ ផ្តួច​ផ្តើម​រៀប​ចំ​គម្រោងអភិវឌ្ឍនានាតាមទស្សនៈ “ផ្តល់សន្ទូច ជាជាងផ្តល់ត្រី” ដើម្បីធានានិរន្តភាព​ទ្រទ្រង់​ដល់ជីវភាព និងសុខមាលភាព គ្រួសារយោធិន យូរ​អង្វែង​ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងប្រកបដោយភាពបត់បែនប៉ិនប្រសប់។ ជាមួយគ្នានេះ បន្តស្វែងរកមុខរបរឱ្យគ្រួសារកងទ័ព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់យោ​ធិនត្រៀមចូលនិវត្តន៍ ព្រោះនេះជាការងារនយោបាយអប់រំចិត្តសាស្ត្រមួយ យ៉ាងសំខាន់ក្នុងការរួមចំណែកដល់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ នាពេលអនាគត។ មួយ​វិញ​ទៀត បណ្តាអង្គភាពនីមួយៗ ត្រូវរៀប​ចំ​ផែន​ការ​គម្រោង​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ឱ្យ​បាន​ជាក់​លាក់​សម្រាប់​បម្រើឱ្យយុទ្ធសាស្រ្ត ចំពោះមុខ និងយូរអង្វែងស្របតាមស្ថានភាព និង​ភូមិ​សាស្ត្រ​ជាក់​ស្តែងផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែង​តែ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជួយ​ដល់​បណ្តាកងឯកភាពយោធិន និងគ្រួសារយោធិនដោយផ្ទាល់ រួមទាំងការលើកស្ទួយ​កម្រិត​ជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការ​បំពាក់​សម្ភា​រៈសម្រាប់​ប្រតិបត្តិការ​យោធា ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការថែទាំ​សុខ​ភាព​បង​ប្អូន​យោធិនជាប្រចាំផងដែរ។

សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំបាន​ធ្វើកា​រ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្ព័ន្ធ​មេត្រីភាព​ទិស​យោធ​ភូមិភាគទី១ សម្រេចបានកន្លងមក ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ និង​យុទ្ធ​សាស្ត្រ​នានា​របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការយក​ចិត្ត​ដាក់​តម្រង់​ទិស​ជាប់​ជា​ប្រចាំ​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ សាមគ្គីជាតិខ្ពស់ និង​បាន​ដើរ​តួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាក់​ព័ន្ធ​នឹង​វិស័យការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm