ពលរដ្ឋអ៊ុយក្រែនជិត ២សែននាក់ ដែលរស់នៅអាមេរិក ជួបបញ្ហាផ្លូវច្បាប់ ខណៈការបង្ក្រាបអន្តោប្រវេសន៍កាន់តែខ្លាំង

2025/11/24 06:00:07 pm        144

បទសម្ភាសន៍របស់សារព័ត៌មានរ៉យទ័រជាមួយពលរដ្ឋអ៊ុយក្រែនមួយចំនួន ដែលរស់នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សរាប់សិបម៉ឺននាក់ដែលភៀសខ្លួនពីសង្គ្រាមទៅកាន់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់ ស្របពេលការបង្រ្កាបអន្តោប្រវេសន៍កាន់តែបង្កើនល្បឿន។ ពលរដ្ឋទាំងនោះកំពុងទន្ទឹងរង់ចាំរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump សម្រេចជោគវាសនានៃកម្មវិធីមនុស្សធម៌មួយ ដែលអនុញ្ញាតឱ្យជនភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែនប្រហែល ២៦ម៉ឺននាក់ ទៅជ្រកកោន និងធ្វើការនៅសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក ដែលពិនិត្យដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា រដ្ឋបាលលោក Trump បានផ្អាកដំណើរការនានាលើកម្មវិធីមនុស្សធម៌សម្រាប់អ៊ុយក្រែនមួយនេះ -- ដែលចាប់ផ្តើមឡើងដោយអតីតប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden -- ហើយការពន្យារពេលនេះ បានធ្វើឱ្យមនុស្សជិត ២សែននាក់ ប្រឈមនឹងការបាត់បង់ស្ថានភាពស្របច្បាប់នៃសិទ្ធិជ្រកកោន គិតត្រឹមថ្ងៃទី៣១ ខែមីនា ខាងមុខ។

កម្មវិធីមនុស្សធម៌ ដែលដាក់ចេញក្នុងខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែនជិត ២៦ម៉ឺននាក់ ចូលទៅអាមេរិក សម្រាប់ពេលពីរឆ្នាំដំបូង។ នោះគឺជាចំណែកតូចមួយប៉ុណ្ណោះបើធៀបនឹងជនភៀសខ្លួនអ៊ុយក្រែន ៥,៩លាននាក់ នៅទូទាំងពិភពលោក ដែលក្នុងនោះមាន ៥,៣លាននាក់ ស្ថិតនៅទ្វីបអឺរ៉ុប នេះបើយោងតាមតួលេខជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

រដ្ឋបាលលោក Trump បានផ្អាកដំណើរការលើសំណើ និងការស្នើបន្តរយៈពេលស្នាក់នៅ ក្រោមកម្មវិធីមនុស្សធម៌អ៊ុយក្រែន ក្នុងខែមករាកន្លងទៅ ដោយលើកឡើងពីហេតុផលសន្តិសុខ។ លោក Trump ធ្លាប់គំរាមបញ្ចប់កម្មវិធីនេះ ប៉ុន្តែនៅទីបំផុត លោកមិនបានបិទកម្មវិធីនោះទេ ហើយនៅក្នុងខែឧសភា ចៅក្រមសហព័ន្ធបានចេញដីការបង្គាប់ឱ្យមន្ត្រីអាមេរិកបន្តដំណើរការលើរឿងនេះ ប៉ុន្តែរបាយការណ៍បង្ហាញថា ចាប់តាំងពីពេលនោះមក មន្ត្រីអន្តោប្រវេសន៍អាមេរិក បានដំណើរការពាក្យស្នើសុំបន្តរស់នៅចំនួន ១.៩០០ច្បាប់ប៉ុណ្ណោះ សម្រាប់ជនជាតិអ៊ុយក្រែន និងសញ្ជាតិផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm