សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ ដើម្បីទេសចណ៍ និង​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក

2025/11/24 06:09:44 pm        319

សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ មានការចូលរួមពីម្ចាស់សហគ្រិន អាជីវករ ផលិតករ សិប្បកររាប់រយអ្នក រួមគ្នាផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ទេសចណ៍ ការ​អភិរក្ស​វប្បធម៌ ​និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីការរីកម្រើននៅក្នុង សេដ្ឋកិច្ច-សង្គម។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងព្រឹត្តិការណ៍ (យើង​នាំ​គ្នាជិះស៊ីក្លូ ដើម្បី ទេសចរណ៍ ការគាំទ្រផលិតផលក្នុងស្រុក និងអភិរក្ស​វប្បធម៌​ជាតិ​យើង​) ​នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ជាក់ស្តែងវិស័យទេសចរណ៍ ដែលមានក្រសួង​ទេសរណ៍​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ក៏ដូចជាវិស័យឯកជន បានចូលជាបន្តបន្ទាប់ ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​សក្តា​នុពលវិស័យទេសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេ​ស​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​នៅ​កម្ពុ​ជាកាន់តែច្រើន។

ឯកឧត្តម បន្តថា តាមរយៈនៃព្រឹត្តិការណ៍នេះដែរ ក៏ជាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បន្ត​គាំទ្រ​ផលិត​ផល​ខ្មែរ គាំទ្រខ្មែរខ្លួនឯង តែយើងមិនមែនជាតិនិយមងុបងល់នោះទេ តែជាជាតិ​និយម​ប្រកប​ដោយ​វិជ្ជមាន ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ គាំទ្រផលិតករ ខ្មែរ អាជីវករខ្មែរ និង​កសិករខ្មែរដែលផលិតនូវវត្ថុធាតុដើម ដើម្បីភាពរីកចម្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ជុំវិញ​ផលិត​ផល​នេះដែ​រ ក្រៅពីការផ្គត់ផ្គង់លើទីផ្សារ និងការនាំចេញ ក៏ជាការចូលរួមក្នុង​ការ​អភិវឌ្ឍ​ផលិត​ផល ​និងសេវាទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ខណៈ​ដែល​វិស័យនេះ គឺជាវិស័យសក្តានុពលនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ចំណែកអាជីវករ និងផលិតករ ថ្លែងនូវការសាទរ ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​សមាគម​អភិវឌ្ឍន៍​សង្គម​ខ្មែរ ​ដែលបានបង្កើត ព្រឹត្តិការណ៍ជិះស៊ីក្លូនេះឡើង ដើម្បីស្វែងរកការ​គាំទ្រ​បន្ថែម​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​ លើការប្រើប្រាស់ផលិតផលខ្មែរ, ការចូលរួមពី ប្រជាពលរដ្ឋ គឺជាការចូល​រួម​ចំណែក​ដល់​ការ​លើកកម្ពស់ផលិតករ អាជីវករ និងសិប្បករក្នុងស្រុក ដើម្បីការអភិវឌ្ឍទាំងអស់គ្នា ដើម្បី ប្រទេស​ជាតិទាំងមូល, ប្រទេសជាតិទាំងមូលដើម្បីអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភព​ថ្មី​នៃកំ​ណើន​សេដ្ឋ​កិច្ច​ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាព​ទាក់​ទាញ​នៃ​តំបន់​សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់​ពាណិជ្ជ​កម្ម​សេរី​ក្នុង​ស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​ដល់​ការ​វិនិយោគ​ជាដើម ក្នុងនោះចំពោះវិស័យទេសចរណ៍ រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងពង្រីក​ការ​អភិវឌ្ឍ​ទេសចរណ៍នៅតាមគោលដៅដូចជា សហគមន៍ទេចរណ៍, អេកូទេសចរណ៍ និង កសិ​ទេសចរណ៍​ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm