ក្រុមគ្រូពេទ្យព្រមានថា មន្ទីរពេទ្យនៅហ្កាហ្សា ជិតអស់ការផ្គត់ផ្គង់ហើយ ខណៈអ៊ីស្រាអែល វាយប្រហារមិនឈប់

2025/11/24 06:32:58 pm        148

បុគ្គលិកពេទ្យ និងមន្រ្តីជំនួយនៅក្នុងដែនដីហ្កាហ្សា បាននិយាយថា មន្ទីរពេទ្យនៅក្នុងទឹកដីប៉ាឡេស្ទីនដែលរងការបំផ្លិចបំផ្លាញមួយនេះ កំពុងអស់គ្រឿងផ្គត់ផ្គង់សំខាន់ៗទៅហើយ ក្រោមរលកថ្មីនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលឥតឈប់ឈរ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបង្ករបួសរាប់រយនាក់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

បុគ្គលិកវេជ្ជសាស្រ្ត បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ វិច្ឆិកា) ថា ស្តុកវេជ្ជសាស្រ្តដូចជាសំណាញ់រុំរបួស ថ្នាំសម្លាប់មេរោគ ទែម៉ូម៉ែត្រ និងថ្នាំអង់ទីប៊ីយោទិចដ៏សំខាន់ កំពុងមានកម្រិតទាប។ លោក Mohammed Saqr នាយកផ្នែកគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis និយាយថា “មន្ទីរពេទ្យនៅតែខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃការផ្គត់ផ្គង់ និងឱសថភាគច្រើន”។

អង្គការមនុស្សធម៌នានា បានបញ្ជូនគ្រឿងផ្គត់ផ្គង់រាប់រយតោនទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីខែតុលាមក ប៉ុន្តែស្តុកឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត នៅតែមិនគ្រប់គ្រាន់។

លើសពីនេះ អាជ្ញាធរសុខាភិបាលហ្កាហ្សា បានរាយការណ៍ថា មានមនុស្សស្លាប់ជាង ៣០០នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់មក ហើយក្រុមគ្រូពេទ្យនិយាយថា មនុស្សមួយចំនួនធំកំពុងរងផលវិបាកនៃកង្វះអាហារូបត្ថម្ភ លក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ កង្វះទីជម្រក និងការផ្ទុះជំងឺថ្មីៗ។ អំពើហិង្សាជាបន្តបន្ទាប់នៅហ្កាហ្សា បានបង្កភាពតានតឹងដល់បទឈប់បាញ់ ទោះបីជាភាគីជម្លោះទាំងពីរអះអាងថា ពួកគេប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm