មនុស្សរាប់រយនាក់បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Crowborough ដ៏ស្រស់ស្អាតរបស់ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដើម្បីតវ៉ាប្រឆាំងផែនការផ្តល់ទីជម្រកដល់ជនអន្តោប្រវេសន៍នៅក្នុងជំរំហ្វឹកហ្វឺនយោធា។

ក្រុមអ្នកតវ៉ាម្នាក់ៗបានកាន់លេខពី១ដល់៦០០ដើម្បីតំណាងឱ្យចំនួនជនអន្តោប្រវេសន៍ដែលពួកគេនិយាយថានឹងត្រូវផ្តល់ទីជម្រកនៅក្នុងជំរំហ្វឹកហ្វឺន Crowborough ។
ការតវ៉ានេះ បង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហគមន៍មួយចំនួន និងរដ្ឋាភិបាល ដែលកំពុងស្វែងរកទីតាំងដើម្បីផ្តល់ទីជម្រកដល់ជនអន្តោប្រវេសន៍គ្មានឯកសារ ភាគច្រើនជាអ្នកដែលបានមកដល់តាមទូកតូចៗឆ្លងកាត់ព្រែកជីកអង់គ្លេស។

បន្ទាប់ពីការតវ៉ាជាច្រើននៅខាងក្រៅសណ្ឋាគារដែលធ្លាប់បានផ្តល់ទីជម្រកដល់ជនអន្តោប្រវេសន៍កាលពីដើមឆ្នាំ២០២៥ រដ្ឋាភិបាលកំពុងស្វែងរកកន្លែងផ្សេងទៀតដើម្បីផ្តល់ទីតាំងដល់ពួកគេ។
រដ្ឋាភិបាលនិយាយថា ខ្លួននឹងធានាសន្តិសុខនៅជំរំ និងនឹងផ្តល់សេវាពេញលេញសម្រាប់ជនអន្តោប្រវេសន៍។ ប៉ុន្តែក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេមិនចង់ឱ្យមនុស្សក្នុងចំនួនដ៏ច្រើនបែបនេះនៅក្នុងសហគមន៍របស់ខ្លួនឡើយ។