លោក Trump ចោទប្រកាន់លោក Zelenskyy ថាមិនដឹងគុណស្រ័យអ្វីទាំងអស់ ប៉ុន្តែយល់ព្រមកែប្រែផែនការសន្តិភាពគាំទ្ររុស្ស៊ី

2025/11/24 06:59:01 pm        113

សហរដ្ឋអាមេរិកបានយល់ព្រមផ្លាស់ប្តូរមួយចំនួនចំពោះសំណើសន្តិភាពដ៏ចម្រូងចម្រាសរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ២៣វិច្ចិកា បន្ទាប់ពីការចរចាដ៏សំខាន់ដែលភាគីទាំងពីរត្រូវបានវាយតម្លៃថាជាជោគជ័យ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubioនិយាយថា កិច្ចពិភាក្សាជាមួយអ្នកការទូតអ៊ុយក្រែននៅទីក្រុងហ្សឺណែវ គឺជាដំណើរការប្រកបដោយផ្លែផ្កា និងមានអត្ថន័យបំផុត ហើយសហរដ្ឋអាមេរិកនឹងធ្វើវិសោធនកម្មផែនការរបស់ខ្លួន ដែលហាក់ដូចជាផ្អែកលើការចូលរួមរបស់អ៊ុយក្រែន។ 

កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវកំពុងបន្ត ខណៈថ្ងៃផុតកំណត់បណ្ដោះអាសន្នរបស់លោក Donald Trump ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជិតមកដល់។

ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញការខឹងសម្បាកាលពីថ្ងៃអាទិត្យ ដោយនិយាយថា សង្គ្រាមនឹងមិនកើតឡើងទេ បើស្ថិតនៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំ និងត្រឹមត្រូវរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន។ លោកបានស្ដីបន្ទោសអ្នកកាន់តំណែងមុនបស់លោកគឺលោក      Joe Biden ថាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ និងចេះតែឲ្យគ្រប់យ៉ាងដោយទទេៗទៅអ៊ុយក្រែន។

លោកបានចោទប្រកាន់ទីក្រុងគីវថាមិនបានបង្ហាញពីការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបញ្ចប់សង្គ្រាម ហើយបានស្ដីបន្ទោសអឺរ៉ុបចំពោះការទិញប្រេងពីរុស្ស៊ី។ 

លោក Andriy Yermak ប្រធានគណៈប្រតិភូអ៊ុយក្រែននៅប្រទេសស្វីស បានថ្លែងអំណរគុណលោក Trump ចំពោះការប្តេជ្ញាចិត្តរបស់លោកលើទីក្រុងគីវក្នុងអំឡុងថ្លែងសុន្ទរកថាខ្លីទៅកាន់ក្រុមអ្នកព័ត៌មាន មុនពេលលោក និងលោក Rubio បានវិលត្រឡប់ទៅកិច្ចពិភាក្សារបស់ពួកគេវិញ។ប៉ុន្មាននាទីក្រោយមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ជាថ្មីនូវការដឹងគុណរបស់លោកចំពោះសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm