ការវាយប្រហារដ៏បង្ហូរឈាមទៅលើប្តីប្រពន្ធកុលសម្ព័ន្ធបេឌូអ៊ីននិកាយស៊ុននី នៅខេត្តហូម ប្រទេសស៊ីរីភាគកណ្តាលបានបង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំងក្លាកាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យអាជ្ញាធរដាក់ពង្រាយកងកម្លាំងសន្តិសុខ ដាក់បម្រាមគោចរ និងជំរុញឱ្យប្រជាជនជៀសវាងអំពើហិង្សាសងសឹក ក្នុងពេលមានការព្រួយបារម្ភពីការកើនឡើងខាងនិកាយសាសនា។

ភាពវឹកវរបានកើតឡើងបន្ទាប់ពីការឃើញបុរសម្នាក់និងភរិយារបស់លោកមកពីកុលសម្ព័ន្ធបេឌូអ៊ីន Bani Khalid ត្រូវបានសម្លាប់នៅក្នុងលំនៅឋានរបស់ពួកគេនៅក្នុងក្រុងហ្សៃដាល ដោយសាកសពរបស់ស្ត្រី បានឆេះដោយផ្នែក។ យោងតាមអាជ្ញាធរបានឲ្យដឹងថា គំនូរលើជញ្ជាំងដែលចោទប្រកាន់ពីនិកាយ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

លោក Murhaf al-Naasan ប្រធានកងកម្លាំងសន្តិសុខផ្ទៃក្នុងនៅខេត្តហូម បានថ្កោលទោសការវាយប្រហារនេះថាជា «ឧក្រិដ្ឋកម្មដ៏ឃោឃៅ» ក្នុងគោលបំណងបញ្ឆេះជម្លោះនៅក្នុងសហគមន៍។ លោកបាននិយាយថា អង្គភាពសន្តិសុខបានបើកការស៊ើបអង្កេតបន្ទាន់ ដោយអំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងអនុញ្ញាតឱ្យអាជ្ញាធរធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកប្រព្រឹត្ត។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រុមកុលសម្ព័ន្ធប្រដាប់អាវុធមកពីសហគមន៍របស់ជនរងគ្រោះបានធ្វើការវាយប្រហារសងសឹកនៅក្នុងសង្កាត់ al-Muhajirin នៃក្រុង Homs ដោយដុតលំនៅឋាន បំផ្លាញយានយន្ត និងបាញ់កាំភ្លើង។
ហាងនានាត្រូវបានបិទទ្វារនៅទូទាំងសង្កាត់ដែលរងផលប៉ះពាល់ ជាអ្វីដែលសាក្សីបានពិពណ៌នាថាជា «ភាពវឹកវរមិនអាចគ្រប់គ្រងបាន» រួមទាំងឧបទ្ទវហេតុចាប់ជំរិតដាច់ដោយឡែកផ្សេងទៀត នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី។