ទឹកជំនន់នៅទូទាំងរដ្ឋចំនួន៧ របស់ម៉ាឡេស៊ី បង្កផលប៉ះពាល់ដល់មនុស្សជាង ១ម៉ឺននាក់

2025/11/24 07:06:54 pm        115

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិម៉ាឡេស៊ី បាននិយាយនៅថ្ងៃចន្ទ (២៤ វិច្ឆិកា) នេះថា មនុស្សជាង ១១.០០០នាក់ ក្នុងរដ្ឋចំនួន៧ របស់ប្រទេស បានរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។

ទឹកជំនន់ជារឿងធម្មតាទៅហើយនៅតំបន់ឆ្នេរភាគខាងកើតម៉ាឡេស៊ី ក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ចាប់ពីខែតុលា ដល់ខែមីនា ដោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសរៀងរាល់ឆ្នាំ ដោយសារគ្រោះធម្មជាតិនេះ។

របាយការណ៍ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានបង្ហាញថា មនុស្សចំនួន ១១.០០៩នាក់មកពី ៣.៨៣៩គ្រួសារ បានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដ្ឋចំនួន ៧ដូចជា រដ្ឋKedah, រដ្ឋ Kelantan, រដ្ឋ Penang, រដ្ឋ Perak, រដ្ឋ Perlis, រដ្ឋ Terengganu និងរដ្ឋ Selangor គិតត្រឹមម៉ោងក្នុងស្រុក ៦ព្រឹក នាថ្ងៃចន្ទនេះ។

រដ្ឋ Kelantan ភាគឦសានជាប់ព្រំដែនថៃ រងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានមនុស្ស ៨.២២៨នាក់ បានរងគ្រោះ ប៉ុន្តែពុំមានការស្លាប់ត្រូវរាយការណ៍ទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ម៉ាឡេស៊ី បាននិយាយថា ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយកាលពីថ្ងៃអាទិត្យកន្លងទៅ មនុស្សប្រហែល ៤០០នាក់ ត្រូវជាប់គាំងដោយសារគ្រោះបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងភូមិ Wang Kelian ដែលជាភូមិមួយនៅភាគពាយព្យនៃរដ្ឋ Perlis ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីនគរបាលស្រុកថា ប្រជាជនដែលជាប់គាំងទាំងនោះ មានសុវត្ថិភាពហើយ និងកំពុងជ្រកកោននៅក្នុងវិហារអ៊ិស្លាមលើទីទួលខ្ពស់មួយកន្លែង៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm