រាជរដ្ឋាភិបាល ប្រកាសត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់​កាលទី២ ​

2025/11/24 08:49:53 pm        226

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដំណាក់​កាល​ទី២​ ឆ្នាំ២០២៦-២០៣៥ ដើម្បីសម្រេចចក្ខុវិស័យ «មនុស្សគ្រប់​រូប​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ»​ និង«បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ» ខណៈផែនការយុទ្ធ​សាស្ដ្រ​ជាតិ​ដំណាក់​កាល​ទី១​ ឆ្នាំ២០១៧-២០២៦ នឹងត្រូវបិទបញ្ចប់ឆាប់។

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ដ្រ​ជាតិ​ស្ដីពី​អត្ត​សញ្ញាណ​កម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ (ឬហៅកាត់ NSPI 2.0) នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណក​ម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិ​ដឹក​នាំ​តម្រង់​ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើង​ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ១០ឆ្នាំ(ដំណាក់កាលទី១) ដែលនឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ២០២៦ខាងមុខ ខណៈផែនការយុទ្ធសាស្ដ្រនេះ បានរៀបចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​​ពី​រដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី តាមរយៈអង្គការ UNICEF។

ឯកឧត្ដមបានបន្ដថា មុននឹងឈានទៅរៀបចំផែនការថ្មី សម្រាប់រយៈពេល១០ឆ្នាំបន្ត អគ្គ​នាយក​ដ្ឋាន​អត្ត​សញ្ញាណកម្ម ចាំបាច់ត្រូវការការវាយតម្លៃជារួមមួយ (ជាការវិភាគបែប SWOT Analysis​)​ លើការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ដើម្បីកំណត់ថា៖ តើយើងសម្រេចបានអ្វីខ្លះ? មាន អ្វី​ខ្លះ​ដែលមិនទាន់សម្រេច? អ្វីខ្លះជាបញ្ហាប្រឈម? អ្វីទៅជាដំណោះស្រាយ? និងអ្វីខ្លះ​ពី​នេះ​រហូត​ដល់​ឆ្នាំ២០៣៥។

ឧត្តមសេនីយ៍ឯក តុប នេត លើកឡើងទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងនោះរួមមាន ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់។ នៅក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។

បន្ថែមពីលើនេះ បានអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានតាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅសង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) បានរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងដល់ការចុះបញ្ជីអត្រានុកូលដ្ឋាន (SBCC)។ មួយវិញទៀតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសម្រួលយន្តការផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ (ដូចជាសេវាលិខិតឆ្លងដែនអនឡាញ សេវាផ្ញើឯកសារដល់ផ្ទះ សេវាកែតម្រូវទិន្នន័យ សេវាផ្ទៀងផ្ទាត់ទិន្នន័យ (តាមរយៈយន្តការ CamDX) និងសេវាអត្តសញ្ញាណកម្មចល័ត ជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm