កាកបាទក្រហមកម្ពុជា រៀបចំវេទិកាបញ្ចេញទស្សនៈលើកទី១៩ ស្តីពី «កម្ពុជា​ឆ្ពោះ​ទៅ​បញ្ចប់​អេដស៍​» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ

2025/11/24 02:10:14 pm        161

ឆ្នាំ២០២៥នេះ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នឹងប្រារព្ធឡើងក្រោមមូលបទសកល៖ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍»។ ដើម្បីចូលរួមទិវានេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកាបញ្ចេញទស្សនៈ ស្ដីពី «កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍» ដោយមានការបកស្រាយពីវាគ្មិនដែលជាប្រជាជនគន្លឹះ ចំនួន ៤រូប។

វេទិកានេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព ឯកឧត្ដម​ យូ​ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ព្រមទាំងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈទីប្រឹក្សាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល, តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍,​ តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីរស្បែក និងកាមរោគ, គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងយុវជនស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ ៦១០នាក់។

កម្មវិធីខាងលើនេះ បានដំណើរការក្រោមការសម្របសម្រួល និងដឹកនាំវេទិកាបញ្ចេញទស្សនៈដោយ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានគណៈវាគ្មិនចំនួន ៤រូប រួមមានលោកស្រី ព្រុំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងព្រះរាជាណាចក្រកម្ពុជា (CPN+), អ្នកនាង ម៉ាត់ តើតម៉ីស៊ី ប្រធានបណ្តាញចតុមុខ BC, លោកស្រី អ៊ុក សុម៉ាល័យ ប្រធានបណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្ត, និងលោក ខុម ដាវិត បុគ្គលិកសហគមន៍។

ក្នុងមតិសំណេះសំណាល និងបើកវេទិកាបញ្ចេញទស្សនៈខាងលើនេះ, ឯកឧត្ដម​ យូ ឡាណា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអង្គវេទិកាទាំងមូល និងបានគូសបញ្ជាក់ពីខ្លឹមសារ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ, ជួយការពារនិងពង្រីកសេវាធ្វើតេស្តរកមេរោគអេដស៍, ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារ, លើកកម្ពស់ឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀតពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍, ពង្រីកសេវាបង្ការឱ្យបានកាន់តែទូលំទូលាយ, ប្រើដំណោះស្រាយឌីជីថល និងកសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។

ជាមួយគ្នានេះ ឯកឧត្ដម​អគ្គលេខាធិការរងទី​២​ ក៏បានអានជូនអង្គពិធីទាំងមូលត្រងត្រាប់នូវខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានរំលេចនូវចំណុចសំខាន់ៗក្នុងការអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនក្នុងការបង្ការខ្លួនពីមេរោគអេដស៍។

បន្ថែមពីនេះ អង្គពិធីក៏បានត្រងត្រាប់នូវបាឋកថារបស់ ឯកឧត្ដម​សាស្ត្រាចារ្យ​មហាបរិញ្ញា ហោ​ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់ចំណេះដឹង និស្សិតឱ្យមានសមត្ថភាព និង “ឥរិយាបទវិជ្ជមាន” ចំពោះជំងឺអេដស៍ និងជំងឺមិនឆ្លងប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ជាពិសេសដំណើរការនៃការអភិវឌ្ឍភាពជាមនុស្សប្រកបដោយភាពវិជ្ជមាន ដេីម្បីក្លាយជាមូលធនមនុស្សរបស់សង្គមជាតិ។

សូមជម្រាបជូនថា ខ្លឹមសារទាំងស្រុងនៃវេទិកាបញ្ចេញទស្សនៈនេះ នឹងចាក់ផ្សាយទាំងស្រុងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមនានា នៅថ្ងៃទី៣០ ខែវិច្ឆិកា, ថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am