អឺរ៉ុបត្រៀមអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ G8 ឡើងវិញ នៅពេលជម្លោះអ៊ុយក្រែនត្រូវបានដោះស្រាយ

2025/11/24 09:21:07 pm        164

អឺរ៉ុបបានយល់ព្រមអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ G8 ឡើងវិញ បន្ទាប់ពីជម្លោះនៅអ៊ុយក្រែន ត្រូវបានដោះស្រាយ។ នេះបើយោងតាមសំណើឆ្លើយបតរបស់អឺរ៉ុបចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។

សារព័ត៌មានរ៉យទ័រ បានដកស្រង់ឯកសារដែលរៀបចំឡើងដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងថា៖«រុស្ស៊ីនឹងត្រូវបានធ្វើសមាហរណកម្មឡើងវិញជាបណ្តើរៗទៅក្នុងសេដ្ឋកិច្ចពិភពលោក»។ «រុស្ស៊ីនឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ G8 ឡើងវិញ»។

គួរឲ្យកត់សម្គាល់ផងដែរ នាពេលថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងប្រឆាំងនឹងការវិលត្រឡប់ទៅរកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងទម្រង់នេះ។ លោកបានលើកឡើងថា សមាជិក៦ ក្នុងចំណោមសមាជិកទាំង៧ នៃក្លិបក្រៅផ្លូវការនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សេណារីយោបែបនេះទេ។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានហៅការបដិសេធរបស់លោកខាងលិចរួមគ្នា ចំពោះទម្រង់ G8 ថា ជាកំហុសឆ្គងដ៏ធំមួយ។

G7 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក បារាំង និងជប៉ុន។ ក្រុមប្រទេសនេះ បានធ្វើកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន នៅឆ្នាំ ១៩៧៥ នៅប្រទេសបារាំង ដោយមានសមាសភាពដើមរួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ខាងលិច អ៊ីតាលី សហរដ្ឋអាមេរិក បារាំង និងជប៉ុន។ ក្រុមនេះ បានដំណើរការជា G7 ពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលរុស្ស៊ី បានចូលរួម ហើយវាបានក្លាយជា G8។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ ២០១៤ បន្ទាប់ពីព្រឹត្តិការណ៍នៅអ៊ុយក្រែន និងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ក្រុមនេះ បានត្រឡប់ទៅទម្រង់ G7 វិញ ក្នុងអំឡុងពេលលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm