AFF U23៖ កម្ពុជា​រក្សា Clean Sheet ក្នុង​ជ័យជម្នះ ១-០ លើ​ហ្វីលីពីន​ដើម្បី​ក្ដោប​ឱកាស​ឡើង​វគ្គ​បន្ដ

2022/02/18 05:17:53 pm        498

​បាល់ទាត់៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​បាន​បង្កើន​ឱកាស​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U23 Championship 2022 កាន់តែ​ខ្ពស់ក្រោយ​បន្ដ​ជ័យជម្នះ ១-០ លើ​ក្រុម U23 ហ្វីលីពីន​ក្នុង​ប្រកួត​ទី​២ នៃ​ពូ​ល A នៅ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ អម​ជាមួយ​ការ​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់ (Clean Sheet) ២ប្រកួត​ជាប់​គ្នា​ទៀត​ផង។​

​ការប្រកួត​នេះ​បាន​បញ្ចប់​ដោយ​ភាព​តានតឹង​បំផុត បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​ព្យាយាម​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ពេញ ៩០​នាទី ហើយ ១​គ្រាប់ដែល​ជួយ​ឲ្យ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាបន្ដ​កំណត់ត្រា​ឈ្នះ​លើទឹក​ដី​ថ្មី នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នៅ​កម្ពុជា​នេះ គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ​វ័យក្មេង​ជាងគេ ស៊ិន សុវណ្ណ​មករា នៅ​នាទី​៨២ បន្ទាប់ពី​ក្រុម​ទាំងពីរបាន​រក្សា​លទ្ធផល ០-០ នៅ​វគ្គ​ទី​១។ ​ជ័យជម្នះ​ដ៏​មាន​សារៈសំខាន់​នេះបានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ U23 កម្ពុជាបន្ដ​ឈរ​កំពូល​តារាង​ពូ​ល A ដោយមាន ៦​ពិន្ទុ​ពេញ បន្ទាប់ពី​ប្រកួត​បើកឆាក​បាន​យកឈ្នះ​ក្រុម U23 ប្រ៊ុយណេ ៦-០។ រីឯ​ហ្វីលីពីនបាន​ត្រឹម​រក្សា ១​ពិន្ទុ​ក្នុង​ដៃក្រោយ​ឆ្លងកាត់ ២​ប្រកួត​ស្មើ ១ និង​ចាញ់ ១ តែ​ពួកគេ​មិនទាន់​អស់​ឱកាស​នោះទេ ដោយ​ត្រូវ​ចាំ​អ៊ុត​ការប្រកួត​បញ្ចប់​ពូ​ល​ជាមួយ​ប្រ៊ុយណេ ក៏ដូចជា​លទ្ធផល​ប្រកួត​រវាង​កម្ពុជា និង​ទី​ម័​រ​ខាងកើត​ផងដែរ។​

​ក្រឡេក​ទៅ​មើល​ការប្រកួត ១​គូ​ទៀតក្នុង​ពូ​ល A កាលពី​ម្សិលមិញគឺ​ក្រុម U23 ទី​ម័​រ​ខាងកើតបាន​ស្គាល់​ជ័យជម្នះ​លើកដំបូង ក្រោយ​យកឈ្នះ​ក្រុម U23 ប្រ៊ុយណេ ៣-១។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ទី​ម័​រ​ខាង​កើតមាន ៤​ពិន្ទុ​ឈរ​លេខ​រៀង​ទី​២ មុន​ឈានទៅ​ជួប​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដើម្បី​ប្រជែង​កៅអី​កំពូល​តារាងនា​ថ្ងៃទី​២០ ខែកុម្ភៈ​ខាងមុខ។ រីឯ​ការ​បរាជ័យ ២​ប្រកួត​ជាប់​គ្នា​របស់​ប្រ៊ុយណេបាន​ធ្វើ​ឲ្យ​ពួកគេ​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ដ​ហើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm