យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ជប៉ុន NTV បានឲ្យដឹងថា រថយន្តមួយគ្រឿង បានបើកបុកអ្នកថ្មើរជើងនៅទីក្រុងតូក្យូ នាថ្ងៃចន្ទនេះ បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស ក្នុងនោះមនុស្ស ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

រូបភាពវីដេអូឃ្លីបពីលើអាកាសថតបានដោយទូរទស្សន៍ NTV ឃើញរថយន្តជាច្រើនគ្រឿង បានជាប់ពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ ។
ទូរទស្សន៍ NTV រាយការណ៍ថា នាយកដ្ឋាននគរបាលក្រុងតូក្យូបញ្ជាក់ថា អ្នកបើកបររថយន្តតូចពណ៌សមួយគ្រឿង បានចាកចេញពីកន្លែងកើតហេតុ និងបានរត់គេចខ្លួន ក្រោយហេតុការណ៍បើកបុកមួយនេះ ។
ទូរទស្សន៍ NTV រាយការណ៍ទៀតថា ក្រុមមន្រ្តីកំពុងស៊ើបអង្កេតលើឧបទ្ទេហេតគ្រោះថ្នាក់ដែលជាករណីរថយន្តបើកបុករួចរត់គេចមួយនេះ ៕
