ទេសចរអន្តរជាតិអះអាងថា រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អមួយលើពិភពលោក

2025/11/24 10:44:02 pm        388

ភ្ញៀវទេសចរអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងថា រាជធានីភ្នំពេញ គឺ​ជា​គោល​ដៅ​ទេសចរណ៍ ដែលគេចូលចិត្តជាងគេនៅក្នុងតំបន់អាស៊ាន និងលើពិភពលោក ហើយការ​បង្ហាញ​ការ​ពេញ​ចិត្តខ្លាំងរបស់ភ្ញៀវទេសចរអន្តរជាតិ គឺបានធ្វើឡើង ខណៈ Website ទេសចរណ៍​អន្តរជាតិ​មួយ​ចុះផ្សាយរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុង​ដែល​មាន​ភ្ញៀវ​ទេសចរចូលចិត្តជាងគេ។

ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា អំឡុងពេលស្នាក់នៅដើរកម្សាន្តទេសចរណ៍នៅរាជធានីភ្នំពេញ គឺមានភាពបៃតង អគារជាច្រើន​មាន​រចនាបថ​ស្អាតប្លែក ម្ហូបអាហារឆ្ងាញ់ មានគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ ច្រើនកន្លែង ជាពិសេសនៅពេលរាត្រី មានគឺ​ភ្ញៀវ​ទេសចរ​ចេញ​ដើ​រ​កម្សាន្ត​ច្រើន​ដែលធ្វើឱ្យមកទស្សនាម្តងហើយចង់មកម្តងទៀត។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជារួម ចាប់តាំងពី​រាជ​ធានី​ភ្នំពេញ បើកដំណើរការផ្លូវថ្មើជើង នៅមាត់ទន្លេចតុមុខមក គឺបានផ្តល់តម្លៃបន្ថែមជាច្រើន ជា​ពិសេស ​គឺការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក មកពីតាមប​ណ្តាខេ​ត្ត​ជា​ច្រើន​អញ្ជើញ​មក​ទស្សនា​រាជ​ធានី​ភ្នំពេញនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ហើយក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ក៏មានពេញចិត្ត ចូលចិត្តអញ្ជើញទៅដើរទស្សនាកម្សាន្តច្រើនផងដែរ។

តាមប្រភពពី​ វេបសាយអន្តរជាតិ www.cbtraveler.com បានចុះផ្សាយថា ទីក្រុងភ្នំពេញ របស់​ប្រទេស​កម្ពុជា គឺបានជាប់ចំណាត់ថ្នាក់ទី១០ លើពិភពលោក ជាទីក្រុងដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ ខណៈចំណាត់ថ្នាក់ទី១ គឺបានទៅ ទីក្រុងTokyo ប្រទេសជប៉ុន។

បើតាម​មន្ត្រី​ជំនាញនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ការផ្តល់ចំណាត់ថ្នាក់នេះ គឺបាន​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុនទីភ្នាក់ងារ និងក្រុមការងារទេសចរណ៍ធ្វើការងារជាអន្តរជាតិ ចុះធ្វើការ​ស្ទាប់​ស្ទង់​មតិ និងផ្តល់ការវាយតម្លៃ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនានា ដែលបាន​អញ្ជើញ​ទៅ​ដើ​រ​កម្សាន្ត​ទេសចរណ៍នៅតាមទីក្រុងនានា តាមបណ្តាប្រទេសនៅពិភពលោក៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm