បាល់ទាត់៖ ក្លិបដែលកំពុងដុនដាបនៅបាតតារាង English Premier League, Sheffield United បានបញ្ជាក់ថា លោក Chis Wilder បានចាកចេញពីតំណែងអ្នកចាត់ការហើយ ក្រោយចំណាយពេល ៥ឆ្នាំជាមួយក្លិប។
ការចាកចេញរបស់លោក Wilder បន្ទាប់ពីការដឹកនាំមិនជោគជ័យរដូវកាលនេះដែល Sheffield United លេង ២៨ប្រកួតរកបានតែ ១៤ពិន្ទុឈរបាតតារាងនៅ Premier League។ លោក Chris Wilder ដែលជាអតីតខ្សែការពារ Sheffield United កាលពេលជាកីឡាករនោះ បានចូលមកកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០១៦ ដោយលោកបានដឹកនាំក្រុមឡើងពី League One មក League Championship និងឡើងមកកាន់ English Premier League។ លោក Paul Heckingbottom ដែលជាគ្រូបង្វឹកក្រុម U23 របស់ក្លិបនោះ នឹងឡើងមកកាន់តំណែងក្រុមធំជាបណ្តោះអាសន្ន រហូតចប់រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ